អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស បានចាប់ដំណើរការកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ។ កាលពីថ្ងៃទី ២៣ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រួមជាមួយលោក Tony Estanguet ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការនៅទីក្រុងប៉ារីស ដោយបានឈានដល់គំនិតឯកភាពរួមលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការផ្សព្វផ្សាយពីការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស និងការផលិតកម្មវិធីពិសេសជាដើម។
សូមបញ្ជាក់ថា នាថ្ងៃដដែល លោក Rima Abdul Malak រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនដែលដឹកនាំដោយលោក Shen Haixiong នៅវិមាន Louvre ។ លោក Rima បានសម្តែងការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ហើយរំពឹងទុកថាក្រសួងវប្បធម៌បារាំងអាចធ្វើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្នុងវិស័យភាពយន្តនិងកម្មវិធីទូរទស្សន៍ វប្បធម៌ប្រពៃណី និងស្នាដៃសិល្បៈឌីជីថលជាដើម៕