(សំឡេង)ឈ្វេងយល់ពីខេត្តហៃឡុងជាំង “ឃ្លាំងស្បៀងអាហារ” ដ៏ល្បីឈ្មោះរបស់ប្រទេសចិន
តំបន់ឦសានជាតំបន់សំខាន់នៃសុវត្ថិភាពស្បៀងអាហារជាតិចិន។ នៅឆ្នាំ២០២៣ នេះ ខេត្តហៃឡុងជាំងដែលស្ថិតនៅភាគឦសានចិន នឹងប្រមូលបានកសិផលច្រើនសន្ធឹកទៀតដែលបានជាប់រយៈពេល ២០ ឆ្នាំមកហើយ។ ដីស្រែក្នុងខេត្តហៃឡុងជាំងសម្បូរជីជាតិធម្មជាតិ ខេត្តនេះមានផ្ទៃដីទំហំ៤៧,៣ ម៉ឺនគីឡូម៉ែត្រការ៉េ ចំនួនប្រជាជនជាង ៣០ លាននាក់ នៅឆ្នាំ ២០២២ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗបានលើសពី ២ម៉ឺន ៨ ពាន់ យាក់ប្រាក់ចិន។ ខេត្តនេះមិនគ្រាន់តែផលិតស្រូវ ពោត សណ្តែកយ៉ាងច្រើនលើសលប់តែប៉ុណ្ណោះទេ ថែមទាំងផលិតបន្លែ ផ្លែឈើ ផ្សិត ត្រចៀកកណ្តុរ ផងដែរ។ កាលពីឆ្នាំ ២០២១ ខេត្ត ហៃឡុងជាំង សរុបបានផលិតពោតជាង៤០ លានតោន។ នៅឆ្នាំ ២០២១ ខេត្តហៃឡុងជាំង បានផលិតសណ្តែក ៧៣ម៉ឺនតោន ផ្លែឈើ១៣២ម៉ឺនតោន។ ក្នុងខេត្តនេះសម្បូរទន្លេនិងបឹង វាលស្មៅធំទូលាយ សម្បូរធនធានសត្វព្រៃនិងរុក្ខជាតិ ជាមូលដ្ឋានថាមពលសំខាន់ ឧស្សាហកម្មសំខាន់របស់ប្រទេសចិនដែលបានគាំទ្ររហូតដល់វិស្វកម្មដឹកមនុស្សចូលដែនអវកាសចិន។