កិច្ចប្រជុំថ្នាក់ដឹកនាំសភាលើកទី១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានប្រព្រឹត្តទៅនៅវិមានសភាប្រជាជនទីក្រុងប៉េកាំងនារសៀលថ្ងៃទី២២ ខែតុលា ក្រោមអធិបតីភាពរបស់លោក Zhao Leji ប្រធានសភាតំណាងប្រជាជន។
កិច្ចប្រជុំបានស្តាប់របាយការណ៍របស់លោក Xin Chunying ប្រធានគណៈកម្មការរដ្ឋធម្មនុញ្ញ និងច្បាប់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ស្តីពីការធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់ស្តីពីការការពារបរិស្ថានសមុទ្រ និងមតិយោបល់ស្តីពីការធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់ស្តីពីការអប់រំផ្នែកស្នេហាជាតិនិយម ព្រមនិងធ្វើការពិនិត្យពិភាក្សាអំពីសេចក្តីព្រាងពាក់ព័ន្ធ។
លើសពីនេះ កិច្ចប្រជុំក៏បានស្តាប់របាយការណ៍របស់លោក Xu Hongcai អនុប្រធានគណៈកម្មការហិរញ្ញវត្ថុនិងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មការកិច្ចការថវិកានៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ស្តីពីស្ថានភាពពិភាក្សាលើសេចក្តីព្រាងច្បាប់អំពីការផ្តល់សិទ្ធិឱ្យដាក់ចេញមុនពេលកំណត់នូវបរិមាណកំណត់នៃបំណុលសម្រាប់តំបន់មូលដ្ឋានបន្ថែមថ្មីមួយចំនួន ព្រមនិងបានពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់នៃការសម្រេចចិត្តស្តីពីការផ្តល់សិទ្ធិដល់ក្រុមប្រឹក្សាកិច្ចការរដ្ឋដើម្បីដាក់ចេញបរិមាណកំណត់នៃបំណុលសម្រាប់តំបន់មូលដ្ឋានបន្ថែមថ្មីមួយចំនួនមុនពេលកំណត់៕




