បន្ទាប់ពីប៉ាឡេស្ទីននិងអ៊ីស្រាអែលប៉ះទង្គិចដោយទ្រង់ទ្រាយធំជុំថ្មី កាលពីថ្ងៃទី ២១ ខែតុលា ជំនួយឧបត្ថមមនុស្សធម៌ជើងទីមួយត្រូវបានដឹកជញ្ជូនចូលក្នុងតំបន់ហ្កាហ្សាប៉ាឡេស្ទីនជាលើកដំបូង។ ក៏ប៉ុន្តែមន្ត្រីអង្គការសហប្រជាជាតិបានប្រាប់ថា បើប្រៀបធៀបនឹងវិបត្តិមនុស្សធម៌ដែលហ្កាហ្សាកំពុងប្រឈមមុខ សម្ភារៈជំនួយទាំងនេះនៅតែខ្វះយ៉ាងច្រើនណាស់ ការផ្តល់ជំនួយត្រូវបន្តជានិរន្តរភាព។
ច្រក Rafah ដែលស្ថិតនៅព្រំដែនអេហ្ស៊ីបនិងភាគខាងត្បូងតំបន់ហ្កាហ្សាបានបើកនៅថ្ងៃដដែល ឡានដឹកសម្ភារៈជំនួយមនុស្សធម៌ចំនួន ២០ គ្រឿង បានបរចូលហ្កាហ្សា បន្ទាប់មកច្រកបានបិទ។
នេះជាលើកទីមួយដែលអ៊ីស្រាអែលបានអនុញ្ញាតិឱ្យជំនួយឧបត្ថមបន្ទាន់ចំនួនតិចតួចដឹកចូលក្នុងតំបន់ហ្កាហ្សាក្រោយពីបានមានការប៉ះទង្គិចជុំថ្មីជាមួយប៉ាឡីស្ទីន។ ច្រក Rafah ជាច្រកតែមួយគត់ដែលមិនមែនគ្រប់គ្រង់ដោយអ៊ីស្រាអែលដែលជាច្រកតភ្ជាប់រវាងហ្កាហ្សានិងខាងក្រៅ៕