ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពានរង្វន់ Hugo Awards ឆ្នាំ២០២៣ បានប្រកាសឈ្មោះជ័យលាភីនៅក្រុងឆឹងទូប្រទេសចិនអ្នកនិពន្ធចិនលោកHaiyaជាម្ចាស់ពាន់រង្វាន់
2023-10-22 12:07:09cri
Share with:

    

      យប់ថ្ងៃទី ២១ ខែតុលា ពានរង្វន់ Hugo  Awardsឆ្នាំ២០២៣ បានប្រកាសឈ្មោះជ័យលាភីនៅក្នុងមហាស្និបាតការប្រឌិតខាងវិទ្យាសាស្ត្រពិភពលោកក្រុងឆឹងទូប្រទេសចិន បានជ្រើសរើសពានរង្វាន់  Hugo  Awards ១៧ ប្រភេទ និងពានរង្វាន់មិនមែន Hugo Awardsពីរប្រភេទ។ អ្នកនិពន្ធចិនលោក Haiya ជាម្ចាស់ពានរង្វាន់ប្រលោមលោកខ្លីនិងមធ្យមឆ្នើមបំផុតដោយស្នាដៃ«ជាងគំនូរពេលវេលានិងលំហ»។ នេះក៏ជាលើកដំបូងដែរដែលពានរង្វាន់ Hugo Awards ត្រូវបានប្រកាសនិងប្រគល់នៅប្រទេសចិន។

      ក្នុងដំណាក់កាលលើកឈ្មោះនៃពានរង្វាន់ Hugo  Awards លើកនេះ ស្នាដៃរឿងប្រឌិតខាងវិទ្យាសាស្ត្រលើសពី ២៥០០០ បានចូលរួម ក្នុងនោះមានចំនួនជាង ១៨០០ សម្របតាមការកំណត់ ទីបំផុតបានជ្រើសរើសពានរង្វាន Hugo Awards ១៧ ប្រភេទ និងពានរង្វាន់មិនមែន Hugo  Awards ពីរប្រភេទដែលរួមមានប្រលោមលោកខ្លីដ៏ឆ្នើមបំផុត ប្រលោមលោកវែងដ៏ឆ្នើមបំផុតជាដើម។

      សូមបញ្ជាក់ថា ពានរង្វាន់ Hugo Awards គឺជាពានរង្វាន់ប្រចាំឆ្នាំដែលប្រគល់ ដោយសមាគមការប្រឌិតខាងវិទ្យាស្ត្រពិភពលោកក្នុងអំឡុងពេលមហាសន្និបាតរឿងប្រឌិតខាងវិទ្យាស្ត្រពិភពលោកជារៀងរាល់ឆ្នាំដើម្បីរំលឹកអ្នកនិពន្ធលោក Hugo Gernsback ។ ពានរង្វាន់នេះបង្កើតឡើងកាលពីឆ្នាំ ១៩៥៣។ អ្វីគួរឱ្យកត់សម្គាល់នោះគឺ ពានរង្វាន់ Hugo លើកនេះគឺមានអ្នកមិនប្រើភាសាអង់គ្លេសចូលរួមច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស