ថ្ងៃទី២១ខែតុលាឆ្នាំ២០២៣ សប្តាហ៍សោតទស្សន៍ចិន-អាស៊ានលើកទី៥ដែលសហរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រសួងទូរគមនាគមន៍និងឌីជីថលម៉ាឡេស៊ីនិងរដ្ឋបាលភូមិភាគស្វ័យតជនជាតិជាំងក្វាំងស៊ីបានសម្ពោធបើកនៅក្រុងPutrajaya រដ្ឋធានីរដ្ឋបាលប្រទេសម៉ាឡេស៊ី។នេះជាពិធីសម្ពោធអូហូឡាញលើកទីមួយដែលសប្តាហ៍សោតទស្សន៍ចិន-អាស៊ានរៀបចំធ្វើឡើងនៅប្រទេសអាស៊ាន។
រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍និងឌីជីថលម៉ាឡេស៊ីបានថ្លែងសុន្ទកថាក្នុងពិធីសម្ពោតបើកថា សប្តាហ៍សោតទស្សន៍ចិន-អាស៊ានបានបញ្ជាក់ពីកម្លាំងនៃកិច្ចសហប្រតិបត្តិការនិងការយោគយល់គ្នាទៅវិញទៅមក គឺជាវេទិកាដែលជំរុញឱ្យការយល់ដឹងអន្តរវប្បធម៌និងចំណងមិត្តភាពកាន់តែស៊ីជម្រៅ។ឆ្លងតាមប្រព័ន្ធសារព័ត៌មានជាប្រពៃណី បណ្តាញសង្គមនិងបច្ចេកវិទ្យាទំនើប ទំនាក់ទំនងរវាងអាស៊ាននិងចិនបានត្រូវបង្កើនកាន់តែជិតស្និទ្ធ។ភាគីម៉ាឡេស៊ីសូមកោតសរសើរយ៉ាខ្ពស់ចំពោះសមិទ្ធផលនៃប្រទេសចិនដែលទទួលបាននៅក្នុងវិស័យបច្ចេកទេស5G សេដ្ឋកិច្ចឌីជីថល AI និងសន្តិសុខអ៊ីនធឺណែតជាដើម សង្ឃឹមថា ភាគីទាំងពីរនឹងបើកធ្វើការពិភាក្សាផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងស្រទាប់ស៊ីជម្រៅ។
សូមបញ្ជាក់ថា សប្តាហ៍សោតទស្សន៍ចិន-អាស៊ានលើកនេះនឹងរៀបចំសកម្មភាពជាច្រើនសម្បូរបែប ក្នុងនោះរួមមានវេទិកាផ្សព្វផ្សាយសោតទស្សន៍ ពិព័រណ៌ស្នាដៃបកប្រែ វគ្គបណ្តុះបណ្តាលពិធីករពិធីការិនីវ័យក្មេង សមោសរបទចម្រៀងនៃភាពយន្តខ្នាតធំនិងរឿងភាគទូរទស្សន៍យុវជននិងការប្រកួតវីដេអូខ្លីជាដើម៕