ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖និម្មាបនកម្មថ្មីស្តីពី"បណ្តាញតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយ"នឹងបំពេញបន្ថែមកម្លាំងរស់រវើកដក់ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបន្ថែមទៀត
2023-10-20 15:45:13cri
Share with:

      "ការសម្រេចបាននូវការតភ្ជាប់គ្នានឹងផ្តល់ឱកាសដល់អឺរ៉ុបសម្រាប់ស្តារកម្លាំងប្រកួតប្រជែងរបស់ខ្លួនឡើងវិញ។"នៅក្នុងវេទិកាកំពូល"ខ្សែក្រវាត់និងផ្លូវ"សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ដែលទើបបានបញ្ចប់នោះ   លោក Orbán Viktorនាយករដ្ឋមន្ត្រីហុងគ្រីបានវាយតម្លៃខ្ពស់ចំពោះការសាងសង់ផ្លូវដែកហុងគ្រី-ស៊ែប៊ី  ដោយអំពាវនាវឱ្យអឺរ៉ុប  និងពិភពលោកស្វែងរកឱកាសថ្មីនៃការតភ្ជាប់គ្នា។

      ការតភ្ជាប់គ្នាដែលលើកឡើងដោយលោកនាយករដ្ឋមន្ត្រីហុងគ្រី គឺជាខ្សែបន្ទាត់មេនៃការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"  ហើយក៏ជាពាក្យគន្លឹះនៃវេទិកាកំពូលលើកនេះផងដែរ។ ថ្ងៃទី១៨ខែតុលា  នៅពេលថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកាកំពូលលើកនេះ លោកXiJinpingប្រធានរដ្ឋចិនបានប្រកាសប្រតិបត្តិការ៨ចំណុច របស់ប្រទេសចិនដើម្បីគាំទ្រការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់  ក្នុងនោះ  ចំណុចទី១គឺ"កសាងបណ្តាញតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយអំពី'ខ្សែក្រវាត់និងផ្លូវ"។នេះបានបញ្ជាក់ថា  ការតភ្ជាប់គ្នានៅតែជាវិស័យអាទិភាពនៃការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"នាពេលអនាគត។

      ពិភពលោកនាពេលបច្ចុប្បន្នមិនមានសន្តិភាពទេ   សម្ពាធបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកកំពុងកើនឡើង  ហើយការអភិវឌ្ឍពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។   ដោយឈរនៅទីចាប់ផ្តើមថ្មី  តើការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់ គួរជំរុញការកសាងការតភ្ជាប់គ្នានិងជំរុញកំណើនសេដ្ឋកិច្ចពិភពលោកយ៉ាងដូចម្តេច?

      យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយវេទិកាលើកនេះ ការងារសំខាន់ជំហានបន្ទាប់  នឹងជំរុញបន្ថែមទៀតនូវ"ការតភ្ជាប់រឹង"ខាងហេដ្ឋារចនាសម្ព័ន្ធ"ការតភ្ជាប់ទន់"ខាងស្តង់ដារនិងក្បួនច្បាប់ក៏ដូចជា"ការតភ្ជាប់ចិត្តនឹងចិត្ត"របស់ប្រជាជននៃបណ្តាប្រទេស។

       ទាក់ទិននឹង"ការតភ្ជាប់រឹង"   ភាគីចិនបានលើកឡើងវិធានការអភិវឌ្ឍន៍យ៉ាងច្បាស់លាស់និងប្រាកដប្រជាលើកនេះ  ដែលបូករួមទាំងការពន្លឿនការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប  និងរួមជាមួយភាគីនានាបង្កើតច្រកថ្មីសម្រាប់ចរាចរណ៍ទំនិញនៅទ្វីបអីរ៉ាស៊ីដែលផ្តល់ការទ្រទ្រង់ដ៏សំខាន់ដោយការដឹកជញ្ជូនផ្ទាល់តាមផ្លូវដែកនិងផ្លូវថ្នល់តែម្តង។

      លើសពី"ការតភ្ជាប់រឹង"ទៅទៀត  នៅមាន"ការតភ្ជាប់ទន់"ដែលមានគោលបំណងបង្កើតក្បួនច្បាប់និងស្តង់ដាររួម។គិតត្រឹមចុងខែមិថុនាឆ្នាំ២០២៣  ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តង់ដារចំនួន១០៧ច្បាប់ជាមួយស្ថាប័នដែលធ្វើអន្តរជាតូបនីយកម្មស្តង់ដារនៃ៦៥ប្រទេសនិងអង្គការអន្តរជាតិនិងតំបន់។  នៅពេលអនាគត   ប្រសិនបើអាចទទួលបានការវិវឌ្ឍធំបង្គួរក្នុងវិស័យ"ការតភ្ជាប់ទន់"នោះ   នឹងធ្វើឱ្យគោលនយោបាយពាក់ព័ន្ធត្រូវបានអនុវត្តកាន់តែប្រសើរឡើងហើយធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការថែមទៀត។

       ក្នុងអំឡុងពេលវេទិកាលើកនេះ   ភាគីចិនក៏បានប្រកាសថា  នឹងបន្តជំរុញសំណង់ដ៏មានលក្ខណៈតំណាង និងគម្រោងជីវភាពរស់នៅ"តូចនិងស្រស់ស្អាត"បន្ថែមទៀតនាពេលអនាគត  ហើយនឹងអនុវត្តគម្រោងជំនួយជីវភាពរស់នៅធុនតូចចំនួន១០០០។ គម្រោងដែលសម្របទៅតាមភូមិសាស្ត្រនិងប្រមូលផ្ដុំនូវចិត្តប្រជាជនកាន់តែច្រើននឹងជំរុញការរួមគ្នាកសាង"ការតភ្ជាប់ចិត្តនិងចិត្ត"របស់ប្រជាជននៃប្រទេសដែលរួមកសាង  និងពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃការរួមគ្នាកសាងខ្សែក្រវ៉ាត់និងផ្លូវ។

       បន្ទាប់ពីរយៈពេល១០ឆ្នាំដែលប្រកបដោយផ្លែផ្កា    “ខ្សែក្រវាត់និងផ្លូវ”បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ការបង្កើតនិម្មាបនកម្មថ្មីនៃ"បណ្តាញតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយ"  ច្បាស់ជានឹងពង្រឹងមុខងារបង្កើតគោលិកាឈាមរបស់ប្រទេសដែលរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ  ជំរុញបណ្តាប្រទេសរួមបញ្ចូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់  ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់តម្លៃសកលឱ្យកាន់តែប្រសើរឡើង   ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមគ្នា។នេះក៏នឹងផ្តល់កម្លាំងរស់រវើកដល់ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបន្ថែមទៀត  ដើម្បីបំពេញបន្ថែមថាមពលកាន់តែច្រើនដល់ការរួមគ្នាសម្រេចបាននូវទំនើបកម្មរបស់បណ្តាប្រទេសផ្សេងៗទៀតផង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស