បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដូចជា ដៃសិប្បនិម្មិតឆ្លាតវៃនិងសុនខនាំផ្លូវឆ្លាតវៃបាន “អមដំណើរ “ អ្នករត់បណ្តាក់ភ្លើងគប់ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤ទីក្រុងហាងចូវ ដោយបង្ហាញពីភាពងាយស្រួលក្នុងជីវភាពរស់នៅរបស់ជនពិការតាមរយៈបច្ចេកវិទ្យា។
ការរត់បណ្តាក់ភ្លើងគប់នៃព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤បានចាប់ផ្តើមប្រារព្ធធ្វើនៅក្រុងHangzhou ខេត្ត Zhejiang ប្រទេសចិនកាលពីថ្ងៃទី ១៩ ខែតុលា ដែលនឹងបន្តរហូតដល់ថ្ងៃទី២២ ខែតុលា អ្នករស់បណ្តាក់ភ្លើងគប់ចំនួន៦០០នាក់ មកពីប្រទេសនិងតំបន់ចំនួន៤១។
គួរបញ្ជាក់ថា ការបណ្តាក់ភ្លើងគប់នឹងបង្ហាញពីទស្សនៈនៃរបស់ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមក្រុងហាងចូវ គឺ “ពន្លឺថ្ងៃ ភាពសុខដុមរមនា ពង្រឹងសមត្ថភាពខ្លួនឯងនិងការចែករំលែក”។ ខ្សែផ្លូវបណ្តាក់ភ្លើងគប់ទាំងមូលមានចម្ងាយ២៣៨គីឡូម៉ែត្រ ហើយនឹងគិតពិចារណាពីតម្រូវការរបស់ជនពិការដែលរត់បណ្តាក់ភ្លើងគប់ ដើម្បីធានាដល់សុវត្ថិភាពរបស់ពួកគេ។