ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់នឹងនាំមកនូវកាលានុវត្តនភាពថ្មីសម្រាប់បណ្តាប្រទេសនានាក្នុងការរួមគ្នាសម្រេចបាននូវការធ្វើទំនើបកម្ម
2023-10-19 14:10:41cri
Share with:

    ការសម្រេចបាននូវការធ្វើទំនើបភាវូបនីយកម្មគឺជាការស្វែងរករួមរបស់មនុស្សគ្រប់រូប ហើយក៏ជាបញ្ហាពិបាកជាសកលផងដែរ ។ តើប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយសម្រេចបាននូវការធ្វើទំនើបកម្មតាមរបៀបណា ? ក្នុងពិធីបើកវេទិកាកំពូល"ខ្សែក្រវាត់និងផ្លូវ"សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ ដែលធ្វើឡើងនៅថ្ងៃទី ១៨ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះដោយលើកឡើងថា ប្រទេសចិនរីករាយធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ"ខ្សែក្រវាត់និងផ្លូវ"ជាមួយបណ្តាភាគីនានា ជំរុញការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ឱ្យឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីសម្រេចបាននូវការធ្វើទំនើបកម្មនៃបណ្តាប្រទេសនានាលើពិភពលោក ។ ព្រមពេលជាមួយគ្នានេះ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសសកម្មភាពចំនួនប្រាំបីចំណុចរបស់ប្រទេសចិនក្នុងការគាំទ្រការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ដែលមជ្ឈដ្ឋានខាងក្រៅអាចមើលឃើញនូវចក្ខុវិស័យដ៏ល្អបវរនិងផ្លូវអភិវឌ្ឍន៍ដែលគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"នឹងស្វែងរកក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់ ។

    ប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃភាពបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍កន្លងមក ក៏ដូចជាហានិភ័យនិងបញ្ហាប្រឈមជាសាកល លោកប្រធានរដ្ឋចិន Xi Jinping បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការជំរុញយ៉ាងមុតមាំនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ។ សកម្មភាពទាំងប្រាំបីចំណុចដែលលើកឡើងដោយប្រទេសចិនមានគោលដៅច្បាស់លាស់ វិធានការមានភាពប្រាកដប្រជាដែលស៊ីសង្វាក់គ្នាជាមួយតម្រូវការអភិវឌ្ឍន៍ក្នុងយុគសម័យថ្មីដើម្បីចង្អុលបង្ហាញនូវទិសដៅសម្រាប់ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករដល់ការធ្វើទំនើបកម្មរបស់ពិភពលោកដែលបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំក្នុងការជំរុញការធ្វើកិច្ចសហប្រតិបត្តិការសកលនិងជំរុញការអភិវឌ្ឍរួម ។

    រោងចក្រដែកថែប Smederevo របស់ប្រទេសស៊ែប៊ីបានលេចចេញកម្លាំងរស់រវើកឡើងវិញ ប្រទេសម៉ាល់ឌីវមានស្ពានឆ្លងសមុទ្រដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ទីជនបទឆ្ងាយដាច់ស្រយាលនៅក្នុងប្រទេសនីហ្សេរីយ៉ាបានតភ្ជាប់ជាមយបណ្តាញអ៊ីនធើណេត ។ល។ បន្ទាប់ពីចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក គម្រោងដែលមានភាពជាតំណាងមួយចំនួនទទួលបានសមិទ្ធផលដ៏ធំធេងដែលជំរុញឱ្យបណ្តាប្រទេសនានាសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួន ហើយក៏បានពន្លឿនដំណើរនៃការស្វែងរកការធ្វើទំនើបកម្មរបស់ពួកគេផងដែរ ។

    គួរំលឹកថា ក្នុងមួយរយៈពេលជាយូរណាស់មកហើយ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបានធ្លាក់ក្នុងភាពភាន់ច្រឡំថា "ការធ្វើទំនើបភាវូបនីយកម្ម គឺ ស្មើនឹងការធ្វើបស្ចិមភាវូបនីយកម្ម" ពូកគេបានធ្វើតាមរូបមន្តនៃបស្ចិមប្រទេស ប៉ុន្តែវាមិនសមស្របនឹងស្ថានការណ៍ជាក់ស្តែងរបស់ខ្លួន ហើយពួកគេរំពឹងទុករកបានវិធីសាស្ត្រថ្មីក្នុងពេលឆាប់ៗ ។ បន្ទាប់ពីបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"រយៈពេល ១០ ឆ្នាំមក ចិនបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ស្តីពីការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នាដែលជំរុញឱ្យប្រទេសខ្លួននិងប្រទេសពាក់ព័ន្ធសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ដោយឈរនៅទីចាប់ផ្តើមថ្មី ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់នឹងផ្តល់នូវវិធីសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់បណ្តាប្រទេសនានាក្នុងការរួមគ្នាសម្រេចបាននូវការធ្វើទំនើបកម្ម ។

    សកម្មភាពទាំងប្រាំបីចំណុចដែលប្រទេសចិនបានប្រកាសលើកនេះ រួមមានការបង្កើតបណ្តាញតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយអំពី"ខ្សែក្រវាត់និងផ្លូវ" គាំទ្រការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ជំរុញការអភិវឌ្ឍបៃតងនិងជំរុញការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាជាដើម មិនពិបាកឃើញថា សកម្មភាពទាំងនេះមិនត្រឹមតែអាចឆ្លើយតបនឹងបញ្ហាប្រឈមមួយចំនួន ដូចជាកម្លាំងចលករនៃការស្តារសេដ្ឋកិច្ចសកលឡើងវិញនាពេលបច្ចុប្បន្នមានភាពថមថយចុះជាដើមប៉ុណ្ណោះទេ ថែមទាំងក៏នឹងស៊ីសង្វាក់គ្នាជាមួយចរន្តអភិវឌ្ឍន៍នៃសម័យកាលនិងបច្ចេកវិទ្យា ក៏ដូចជាមានវិធានការដ៏ប្រាកដប្រជាផង ហើយក៏មានយន្តការរយៈពេលវែងផងដែរដែលនឹងបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការធ្វើទំនើបកម្មរបស់ពិភពលោក ។

    ក្នុងរយៈពេល ១០ ឆ្នាំមាសបន្ទាប់មួយទៀត ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់នឹងនាំមកនូវកាលានុវត្តនភាពថ្មីសម្រាប់បណ្តាប្រទេសនានាក្នុងការរួមគ្នាសម្រេចបាននូវការធ្វើទំនើបកម្ម ក្នុងន័យរួមគ្នាជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស