ពិព័រណ៍ផលិតផលនាំចេញនាំចូលក្រុងក្វាំងចូវលើកទី ១៣៤ បង្ហាញថាការរំពឹងចំពោះពាណិជ្ជកម្មអន្តរជាតិរបស់ចិនមាននិន្នាការល្អប្រសើរ
2023-10-17 11:28:29cri
Share with:
ពិព័រណ៍ផលិតផលនាំចេញនាំចូលក្រុងក្វាំងចូវលើកទី ១៣៤ បានបើកធ្វើនៅក្រុងក្វាំងចូវចាប់ពីថ្ងៃទី ១៥ ខែតុលាដល់ថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ២០២៣ ដោយមានការចូលរួមពីពាណិជ្ជករតាំងបង្ហាញផលិតផលនិងពាណិជ្ជករបញ្ជាទិញក្នុងនិងក្រៅប្រទេសយ៉ាងច្រើន ដែលបង្ហាញថាការរំពឹងរបស់ពាណិជ្ជករពិភពលោកចំពោះពាណិជ្ជកម្មអន្តរជាតិរបស់ចិនមាននិន្នាការល្អប្រសើរ។ ក្នុងពិព័រណ៍លើកនេះមានស្តង់ពិព័រណ៍ចំនួន៧,៤ ម៉ឺនស្តង់ ដែលបានកើនឡើងជិត ៤៦០០ ស្តង់ បើធៀបនឹងពិព័រណ៍លើកមុន៕