ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖យកសន្តិសុខមកការការពារសិទ្ធិមនុស្ស​​ យកការរអភិវឌ្ឍមកជំរុញសិទ្ធិមនុស្សនិងយកកិច្ចសហប្រតិបត្តិការមកជំរុញសិទ្ធិមនុស្ស
2023-10-17 12:09:32cri
Share with:

ថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣ ក្នុងសន្និសីទការសែតជាប្រចាំនៃក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានសួរថាកិច្ចប្រជុំលើកទី៥៤នៃក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិទើបបិទបញ្ចប់នៅទីក្រុងហ្សឺណែវ គណៈប្រតិភូចិនបានលើកឡើងសេចក្តីផ្តួចផ្តើមជាច្រើនក្នុងកិច្ចប្រជុំនេះ តើអ្នកនាំពាក្យអាចលើកឡើងអំពីស្ថាភាពការណ៍ពាក់ព័ន្ធទេ?

លោកស្រី Mao Ning បានថ្លែងថា កិច្ចប្រជុំលើកទី៥៤នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកធ្វើចាប់ពីថ្ងៃទី១១ខែកញ្ញាដល់ថ្ងៃទី១៣ខែតុលានៅទីក្រុងហ្សឺណែវ។គណៈប្រតិភូចិនបានចូលរួមក្នុងការងារគ្រប់ផ្នែកនៃកិច្ចប្រជុំដែលបានដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការជំរុញការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្សដូចជា៖ទី១គឺផ្សព្វផ្សាយសមិទ្ធផលខាងកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន ទី២គឺសចូលរួមអភិបាលកិច្ចសិទ្ធិមនុស្សសកលយ៉ាងសកម្មនិងទី៣គឺការពារសមភាពនិងយុទ្ធធម៌អន្តជាតិ។


សូមបញ្ជាក់ថា ប្រទេសចិនបានត្រូវជ្រើសរើសជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់ឆ្នាំ២០២៤-ឆ្នាំ២០២៦។ប្រទេសចិននឹងបន្តផ្សព្វផ្សាយតម្លៃរួមនៃមនុស្សជាតិ យកសន្តិសុខមកការការពារសិទ្ធិមនុស្ស យកការរអភិវឌ្ឍការមកជំរុញសិទ្ធិមនុស្ស និងយកកិច្ចសហប្រតិបត្តិការមកជំរុញសិទ្ធិមនុស្សដើម្បីរួមចំណែកថ្មីក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ៕




អ្នកបកប្រែ:张艳萍
ប្លុកពិសេស