ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថានៅប្រទេសកាហ្សាក់ស្ថានថា “ការប្រាស្រ័យទាក់ទងគ្នារវាងប្រទេសនិងប្រទេសគឺអាស្រ័យទៅលើទំនាក់ទំនងមេត្រីភាពរវាងប្រជាជននិងប្រជាជន។ដើម្បីធ្វើឱ្យបានល្អនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ យើងត្រូវតែទទួលបានការគាំទ្រពីប្រជាជននៃបណ្តាប្រទេសទាំងអស់ ត្រូវពង្រឹងការប្រាស្រ័យទាក់ទងគ្នាដ៏មេត្រីភាពរវាងប្រជាជននិងប្រជាជន បង្កើនការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពជាប្រពៃណី ដើម្បីឱ្យមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមតិសាធារណៈនិងសង្គមសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។
នៅពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវការរួមគ្នាកសាង "ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ" ជាលើកដំបូង ការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជនគឺត្រូវចាត់ទុកជាផ្នែកមួយក្នុងចំណោម"ការតភ្ជាប់ទាំងប្រាំ" ដែលបានក្លាយទៅជាខ្លឹមសារដ៏សំខាន់និងមូលដ្ឋានគ្រឹះវប្បធម៌មនុស្សជាតិនៃការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»។
តំបន់ Sahil ភាគខាងជើងនៃទ្វីបអាហ្រ្វិក គឺជាតំបន់ដែលងាយរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅលើពិភពលោក។ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» នឹងនាំមកនូវឱកាសថ្មីនៃការអភិវឌ្ឍដល់ដីរាំងស្ងួតនេះ។គម្រោងមួយចំនួនធំដែលពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ Sahil ត្រូវបានអនុវត្ត ក្នុងន័យបំពេញតាមតម្រូវការបន្ទាន់របស់ពួកគេ ។
គម្រោងកិច្ចសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្រដែលប្រទេសចិនបានពួតដៃគ្នាធ្វើជាមួយប្រទេសរួមគ្នាកសាង«ខ្សែក្រវាត់ និងផ្លូវ» បាននាំមកនូវការបង្កើនប្រាក់ចំណូល ជីវភាពកាន់តែប្រសើរឡើង និងអនាគតដ៏គួរឱ្យទន្ទឹងរង់ចាំសម្រាប់ប្រជាជនក្នុងប្រទេសទាំងនេះ។
ជំងឺកូវីដ-១៩បានផ្ទុះឡើងភ្លាមៗ។វ៉ាក់សាំងបានក្លាយជារបាំងដ៏មានឥទ្ធិពលក្នុងការការពារជីវិត។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបណ្តុះបណ្តាលអ្នកជំនាញរាប់ម៉ឺននាក់ក្នុងការគ្រប់គ្រងសុខភាព សុខភាពសាធារណៈ ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត និងវិស័យផ្សេងៗទៀតសម្រាប់បណ្តាប្រទេសនានាដែលរួមគ្នាកសាងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់ និងផ្លូវ» ដោយបានជួយលើកកម្ពស់ស្តង់ដាវេជ្ជសាស្រ្តក្នុងស្រុក។ ក្រុមគ្រូពេទ្យចិនបានធ្វើដំណើរទៅកាន់ប្រទេសចំនួន ៦២ ដោយបានចាត់បញ្ជូនសមាជិកក្រុមគ្រូពេទ្យជាង ៦៤០០នាក់ ដើម្បីជួយព្យាបាលអ្នកជំងឺក្នុងស្រុកជិត ២០ លាននាក់ ដើម្បីរួមគ្នាកសាងសហគមន៍រួមសុខភាពរបស់មនុស្សជាតិ។
គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»បានតភ្ជាប់មនុស្សទាំងអស់ដែលមានក្តីសុបិនចំពោះការអភិវឌ្ឍរបស់ប្រទេសខ្លួន និងមានឆន្ទៈពួតដៃគ្នាឆ្ពោះទៅរកអនាគត៕