មុនបើកធ្វើវេទិកាកំពូលអន្តរជាតិស្តីពី "ខ្សែក្រវាត់និងផ្លូវ" រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសសំខាន់មួយ ដែលបានរៀបរាប់បកស្រាយយ៉ាងច្បាស់និងពេញលេញ នូវប្រភពប្រវត្តិសាស្ត្រ បំណងប្រាថ្នា មាគ៌ាបំពេញសម្រេច សមិទ្ធិផលអនុវត្ត និងអត្ថន័យចំពោះពិភពលោកនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ដើម្បីពន្យល់ជាផ្លូវការថា តើគំនិតផ្តួចផ្តើមដែលប្រភពពីប្រទេសចិនមួយនេះធ្វើយ៉ាងដូចម្ដេចទើបអាចជួយពិភពលោកឱ្យកាន់តែល្អប្រសើរ។
គំនិតផ្តួចផ្តើមមួយនេះបានធ្វើឱ្យការចងចាំអរិយធម៌ជាង២ពាន់ឆ្នាំរស់ឡើងវិញ
សៀវភៅសនេះមានចំណងជើងថា «រួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៖ ការអនុវត្តដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ» ។ សេចក្តីផ្តើម បានបញ្ជាក់ថា ផ្លូវសូត្របុរាណមិនគ្រាន់តែជាផ្លូវធ្វើពាណិជ្ជកម្មតែប៉ុណ្ណោះទេ ថែមទាំងជាផ្លូវផ្លាស់ប្តូរនៃអរិយធម៌។ កាលពីឆ្នាំ ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងដោយឡែកនូវគំនិតផ្តួចផ្តើមស្តីពី ការរួមគ្នាកសាង “ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ” និង “ផ្លូវសូត្រលើសមុទ្រនៃសតវត្សរ៍ទី២១” ដែលត្រូវបានសម្គាល់ទូទៅជាគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។ គំនិតផ្តួចផ្តើមនេះបានបន្តវេននិងផ្សព្វផ្សាយនៃផ្លូវសូត្របុរាណដែលជាសមិទ្ធិផលអភិវឌ្ឍនៃប្រវត្តិសាស្ត្រនិងអរិយធម៌មនុស្សជាតិដោយលក្ខណៈច្នៃប្រឌិត បានបន្ថែមអត្ថន័យថ្មីនៃយុគសម័យនិងវប្បធម៌ បានផ្តល់វេទិកាអនុវត្តដល់ការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។
គំនិតផ្តួចផ្តើមមួយនេះបានជំរុញលើកទឹកចិត្តយ៉ាងកក់ក្តៅដល់ប្រទេសចំនួនជាង១៥០ ដើម្បីសម្រចក្ដីសុបិន
សៀវភៅសបានបង្ហាញឱ្យឃើញថា រយៈពេល ១០ ឆ្នាំកន្លងទៅ ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ"បានបង្កើតជីវភាពល្អបវរជូនប្រជាជនគ្រប់បណ្តាប្រទេសតាមរូបមន្ននៃការឈ្នះ-ឈ្នះ ឈ្នះពហុភាគី ឈ្នះរួមគ្នា ។ គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២៣ ប្រទេសចិននិងប្រទេសចំនួនជាង ១៥០ មកពីទ្វីបទាំងប្រាំ និងអង្គការអន្តរជាតិចំនួនជាង ៣០បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តីពីរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ចំនួនជាង ២០០ ច្បាប់។ រយៈពេល ១០ ឆ្នាំកន្លងទៅ រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានក្លាយជាផលិតផលសាធារណៈនិងវេទិកាសហប្រត្តិការអន្តរជាតិដែលត្រូវបានគេទទួលស្វាគមន៍ជាទូទៅ៖
ប្រទេសឡាវពី “ប្រទេសដីគោកដែលបិទជិត” ក្លាយជា “ប្រទេសតភ្ជាប់ដីគោក” , ប្រទេសម៉ាល់ឌីវមានស្ពានធំឆ្លងសមុទ្រដំបូងគេបង្អស់, ប្រទេសឥណ្ឌូណេស៊ីបានឈានចូលសម័យផ្លូវដែកល្បឿនលឿន, ទ្វីបអាហ្វ្រិកខាងកើតមានផ្លូវដែក Addis Ababa–Djibouti ដែលជាផ្លូវដែកឆ្លងប្រទេសទីមួយដែលដំណើរការដោយកម្លាំងអគ្គិសនី។ របាយការណ៍សិក្សាស្រាវជ្រាវនៃក្រុមហ៊ុន McKinsey & Company បានឱ្យដឹងថា សហគ្រាសចិនដែលដំណើរការនៅទ្វីបអាហ្វ្រិកមានបុគ្គលិកបម្រើការងារលើសពី ៨៩% ដែលបានជំរុញអត្រាមានការងារធ្វើក្នុងតំបន់កើនឡើង ។ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ដល់ឆ្នាំ ២០៣០ ការបណ្តាក់ទុនពាក់ព័ន្ធនឹងការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" នឹងជួយមនុស្សចំនួន៧.៦លាននាក់នៃប្រទេសរួមគ្នាកសាងអាចចាកចេញពីភាពក្រីក្រខ្លាំង មនុស្សចំនួន ៣២ លាននាក់ចេញផុតពីភាពក្រីក្រកម្រិតមធ្យម។ល។
ឧទាហរណ៍ជាក់ស្តែងទាំងនេះបានបង្ហាញឱ្យឃើញថា ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ” មិនមែនពាក្យស្លោកនិយាយតែមាត់ទេ ផ្ទុយទៅវិញគឺបានបន្តខិតខំផ្តោតសំខាន់លើការពង្រឹងសមត្ថភាពកាត់បន្ថយភាពក្រីក្រនៃបណ្តាប្រទេសរួមគ្នាកសាង ដែលនឹងផ្តល់ផលប្រយោជន៍ជូនចំពោះប្រទេសនិងប្រជាជនកាន់តែច្រើន។
ការអនុវត្តជាក់ស្តែងបានក្លាយជាគំរូថ្មីនៃការបង្កើតសហគមន៍រួមវាសនា
របាយការណ៍ពិភពលោកដែលចេញផ្សាយដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវចិននិងពិភពលោកសម័យបច្ចុប្បន្នបានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍អន្តរជាតិចំនួនជាង ៧០% បានទទួលស្គាល់ថាការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បាននាំមកអត្ថន័យវិជ្ជមានចំពោះខ្លួនឯងផ្ទាល់ និង មាតុប្រទេស និងការធ្វើអភិបាលកិច្ចពិភពលោក។ វិទ្យាស្ថានស្រាវជ្រាវ Bruegel ដែលជាធនាគារគំនិតទ្វីបអឺរ៉ុបបានចេញផ្សាយរបាយការណ៍ស្តីពី «ការយល់ដឹងជាសកលចំពោះគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”» កាលពីខែមេសាឆ្នាំ២០២៣បានឱ្យដឹងថា បណ្តាប្រទេសលើពិភពលោកបានវាយតម្លៃយ៉ាងសកម្មជាទូទៅចំពោះគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”។
សេចក្តីផ្តើមនេះនឹងបន្តបើកបង្អួចឱកាសថ្មីសម្រាប់ប្រទេសចិននិងពិភពលោក
“ ជាគម្រោងពិភពលោក និងគម្រោងសតវត្សរ៍ ដែលមានរយៈកាលវែង ឆ្លងដែន លក្ខណៈប្រព័ន្ធ រយៈពេល១០ឆ្នាំទីមួយនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គ្រាន់តែជាសេចក្តីផ្តើមប៉ុណ្ណោះ។” “ដែលនឹងបន្តការច្នៃប្រឌិតថ្មី ពោរពេញដោយភាពរស់រវើក កាន់តែបើកទូលាយនិងបរិយប័ន្ន ដែលនឹងបន្តបើកបង្អួចឱកាសថ្មីសម្រាប់ប្រទេសចិននិងពិភពលោក” ។សៀវភៅសនេះបានលើកឡើងទៀតថា ប្រទេសចិននឹងបន្តបើកទូលាយ មានឆន្ទៈបង្កើនវិនិយោគក្នុងការធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍសកល។ ប្រទេសចិនស្វាគមន៍យ៉ាងស្មោះស្ម័គ្រចំពោះប្រទេសនិងអង្គការអន្តរជាតិកាន់តែច្រើនឡើងៗ ដើម្បីចូលរួមកសាងរួមគ្នាក្នុងមហាគ្រួសារនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ដើម្បីរួមគ្នាជំរុញការតភ្ជាប់សកល និងការអភិវឌ្ឍដោយនិរន្តរភាពសកល៕