ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការប្រកួតកីឡាអាស៊ីក្រុង Hang Zhou បានបង្ហាញពីព្រឹតិ្តការណ៍កីឡាយ៉ាងឱឡារិកមួយលើកប្រកបដោយ “លក្ខណៈពិសេសចិន ឥរិយាបថអាស៊ីនិងមានភាពទាក់ទាញច្រើន”ជូនចំពោះពិភពលោក
2023-10-09 15:54:26cri
Share with:

      “ការប្រកួតកីឡាអាស៊ីលើកនេះមានភាពអស្ចារ្យណាស់ និងគួរឱ្យអ្នកផងមិនអាចបំភ្លេចបាន ដែលទទួលបានជោគជ័យមិនធ្លាប់មានពីមុន ។” យប់ថ្ងៃទី៨ ខែតុលា ការប្រកួតកីឡាអាស៊ីលើកទី១៩នៅក្រុង Hang Zhou បានបិទបញ្ចប់នៅក្រុង Hang Zhou ខេត្តZheJiang  នៃប្រទេសចិន ក្នុងពិធីបិទការប្រកួត លោក Singh ប្រធានស្តីទីនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានវាយតម្លៃដូចពោលខាងលើ ។ ក្នុងអំឡុងពេល១៦ ថ្ងៃកន្លងទៅនេះ ប្រទេសចិនបានបំពេញតាមពាក្យសន្យារបស់ខ្លួន ដែលបានបង្ហាញពីព្រឹតិ្តការណ៍កីឡាយ៉ាងឱឡារិកមួយលើកប្រកបដោយ “លក្ខណៈពិសេសចិន ឥរិយាបថអាស៊ីនិងមានភាពទាក់ទាញច្រើន”ជូនចំពោះពិភពលោក រីឯពិភពលោកវិញ ក៏មានការសង្កេតមើលនិងការយល់ដឹងថែមមួយកម្រិតទៀតចំពោះប្រទេសចិន តាមរយៈព្រឹតិ្តការណ៍កីឡាអាស៊ីកម្រិតខ្ពស់បំផុតលើកនេះផងដែរ ។

      ក្រោមការរៀបចំចាត់ចែងយ៉ាងម៉ត់ចត់របស់ប្រទេសចិន ការប្រកួតកីឡាអាស៊ី ក្រុង Hang Zhou មិនត្រឹមតែបានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រលើចំនួនអត្តពលិក វិញ្ញាសាកីឡានិងទ្រង់ទ្រាយទូទៅប៉ុណ្ណោះទេ ថែមទាំងក៏បានទទួលស្នាដៃគួរឱ្យកត់សម្គាល់ផងដែរ ដូចជាបានបំបែកកំណត់ត្រាពិភពលោក១៥លើក កំណត់ត្រាអាស៊ី៣៧លើក និងកំណត់ត្រានៃការប្រកួតអាស៊ី១៧០លើក ។ ក្នុងចំណោមគណៈប្រតិភូកីឡាចំនួន៤៥ ដែលចូលរួមការប្រកួត មាន២៧ទទួលបានមេដាយមាស និង៤១ទទួលបានមេដាយ គណៈប្រតិភូដែលទទួលបានមេដាយមានចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្រ្តនៃការប្រកួតកីឡាអាស៊ី ។

      ក្នុងនោះ គណៈប្រតិភូកីឡាចិនទទួលបានមេដាយមាស ២០១គ្រឿង មេដាយប្រាក់១១១គ្រឿង និងមេដាយសំរឹទ្ធិ៧១គ្រឿង សរុប៣៨៣គ្រឿង ទទួលបានស្នាដៃល្អបំផុតតាំងពីបានចូលរួមការប្រកួតកីឡាអាស៊ីមក ។ ប្រការនេះបានបង្ហាញយ៉ាងរស់រវើកពីស្មារតីអូឡាំពិក ពោលគឺ “កាន់តែរហ័ស កាន់តែខ្ពស់ កាន់តែខ្លាំងក្លា និងកាន់តែសាមគ្គីគ្នា” ។ ពិភពលោកក៏បានមើលឃើញពីចំណែកថ្មីរបស់ចិនក្នុងការអភិវឌ្ឍកីឡាអាស៊ីក៏ដូចជាកីឡាអូឡាំពិកអន្តរជាតិផងដែរ ។

      អ្វីដែលកាន់តែមានតម្លៃនោះ  គឺឆ្លងតាមរយៈវេទិកានៃការប្រកួតកីឡាអាស៊ីក្រុងHang Zhou ប្រជាជននៃបណ្តាប្រទេសនានាដែលមានភាពខុសគ្នាទាំងតំបន់ ពូជសាសន៍និងវប្បធម៌ បានចងចំណងមិត្តភាពយ៉ាងជ្រាលជ្រៅ ។ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិបច្ចុប្បន្នមានភាពច្របូកច្របល់និងស្មុគស្មាញ ព័ត៌មានអំពីសន្តិភាពនិងសាមគ្គីភាពដែលការប្រកួតកីឡាអាស៊ីក្រុងHang Zhou បានផ្សព្វផ្សាយទាំងនោះ កាន់តែមានតម្លៃខ្ពស់ ដូច្នេះ ពិភពលោកក៏មិនពិបាកទទួលអារម្មណ៍ពីកិច្ចខិតខំប្រឹងប្រឹងរបស់ប្រទេសចិនផងដែរ ។

      ក្នុងនាមជាការប្រកួតកីឡាអាស៊ីលើកដំបូងដែលបានលើកឡើងទស្សនៈស្តីពីការរៀបចំការប្រកួតកីឡាអាស៊ី “ឆ្លាតវៃ” ការប្រកួតកីឡាអាស៊ីក្រុងHang Zhou បានធ្វើឱ្យពិភពលោកមើលឃើញនូវប្រទេសចិនទំនើបដែលបាននិងកំពុងធ្វើការច្នៃប្រឌិតថ្មីឥតឈប់ឈរ ។

      ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតកីឡាអាស៊ី វេទិកាសេវាកម្មឌីជីថលដំបូងគេបង្អស់ ពិធីដុតភ្លើងគប់ឌីជីចលដំបូងគេបង្អស់ ការប្រកួតកីឡាអាស៊ីតាមអនឡាញដំបូងគេបង្អស់ និងការសម្រេចបាននូវការទូទាត់តាមឧបករណ៍ចល័តដំបូងគេបង្អស់ ។ល។ ការបង្កើតនូវភាពដំបូងគេបង្អស់ទាំងនេះ ធ្វើឱ្យការប្រកួតកីឡាអាស៊ីក្រុង Hang Zhou ក្លាយជាការប្រកួតកីឡាអាស៊ីដែលមានកម្រិតឌីជីចលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាអាស៊ី ។

      “Heart to Heart @Future” ពាក្យស្លោករបស់ការប្រកួតកីឡាអាស៊ីក្រុងHang Zhou  បានបង្ហាញឱ្យឃើញនូវក្តីបំណងរួមរបស់ប្រជាជនអាស៊ី ។ ការប្រកួតកីឡាអាស៊ីក្រុងHang Zhou មិនត្រឹមតែបានបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នារវាងអរិយធម៌ខុសគ្នាប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញឱ្យឃើញនូវភាពបើកទូលាយនិងបរិយាប័ន្នរបស់ប្រទេសចិន ក៏ដូចជាបានបង្ហាញពីក្តីបំណងរបស់ប្រទេសចិនដែលរីករាយរួមសហការជាមួយបណ្ដាប្រទេសអាស៊ី ដើម្បីរួមគ្នាអភិវឌ្ឍន៍ បើកទូលាយនិងរួមបញ្ចូលជាមួយគ្នា ។ រីឯពិភពលោកវិញ ក៏នឹងឈ្វេងយល់និងទទួលអារម្មណ៍យ៉ាងស៊ីជម្រៅពីប្រទេសចិនកាន់តែល្អតាមរយៈព្រឹតិ្តការណ៍កីឡាយ៉ាងឱឡារិកនេះផងដែរ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស