ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កីឡាអាស៊ីក្រុងHangzhouបានបិទបញ្ចប់ វប្បធម៌ចិនបន្តបង្ហាញភាពទាក់ទាញ
2023-10-08 21:05:40cri
Share with:

       ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ក្រុងហាងចូវបានបិទបញ្ចប់នៅយប់ថ្ងៃទី ៨ ខែតុលាឆ្នាំ២០២៣។  ពិធីបិទបញ្ចប់បានធ្វើនៅកីឡដ្ឋានមជ្ឈមណ្ឌលកីឡាអូឡាំពិកក្រុងហាងចូវ ដែលត្រូវគេហៅថា  “ផ្កាឈូកធំ”  ។ 



      វប្បធម៌ចិនបន្តបង្ហាញភាពទាក់ទាញក្នុងពិធីបិទបញ្ចប់  ព្រោះថ្ងៃទី ៨ ខែតុលាត្រូវជារដូវកាល寒露/ Hanlu នៃរដូវកាលទាំង២៤ តាមចន្ទគតិចិន  ដែលជាខណៈពេលផ្កាឈូកនិងផ្កាOsmanthus  ផ្លាស់វេនគ្នារីកនៅចិន  ដូចនេះហើយ ពិធីបិទបញ្ចប់កីឡាអាស៊ីលើកទី១៩ បានសម្តែងកម្មវិធីសិល្បៈចំនួន២ តាមរយៈផ្កាទាំងពីរប្រភេទនេះបង្ហាញពីទឹកចិត្តដែលប្រជាជនចិនជម្រាបលាជាមួយភ្ញៀវអន្តរជាតិទាំងអាឡោះអាល័យហើយរំពឹងថាថ្ងៃក្រោយអាចជួបគ្នាម្តងទៀត៕





អ្នកបកប្រែ:邓倩
ប្លុកពិសេស