ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ក្រុងហាងចូវនឹងបិទបញ្ចប់នៅយប់ថ្ងៃទី ៨ ខែតុលានេះ ថ្ងៃប្រកួតចុងក្រោយបំផុតនឹងមានមេដាយមាសចំនួនបីគ្រឿងទៀតក្នុងវិញ្ញាសាកីឡាហែលទឹកបែបសម្តែងនិងការ៉ាតេដូ ។ ចំណែកពិធីបិទបញ្ចប់នឹងធ្វើនៅកីឡដ្ឋានមជ្ឈមណ្ឌលកីឡាអូឡាំពិកក្រុងហាងចូវ ដែលត្រូវគេហៅថា “ផ្កាឈូកយក្ស” , នៅលើ “វាលស្មៅឌីជីថល” ដំបូងបង្អស់នៃពិភពលោក នឹងបង្កើតជាទិដ្ឋភាព " សួនផ្កាកីឡាអាស៊ី " ដែលនឹងក្លាយជាការជួបជុំដ៏សប្បាយរីករាយ ហើយមានការចងចាំដ៏មានតម្លៃអំពីកីឡាអាស៊ីក្រុងហាងចូវ” ។ ចំណែក “អ្នករត់បណ្តាក់ភ្លើងគប់ឌីជីថល ” ដែលធ្វើឱ្យយើងមានចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅក្នុងពិធីសម្ពោធបើក ក៏នឹងបង្ហាញមុខម្តងទៀតក្នុងពិធីបិទបញ្ចប់ផងដែរ។
ប្រទេសចិនរៀបចំធ្វើកីឡាអាស៊ីលើកទី១៩តាមបែបសន្សំសំចៃ ក្នុងរយៈពេលប្រហែល ៧៥ នាទី នៃពិធីបិទបញ្ចប់កីឡាអាស៊ី នឹងចាក់បញ្ចាំងវីដេអូខ្លីចំនួន ៤ ឃ្លីប សម្តែងកម្មវិធីសិល្បៈចំនួន២ និងសម្តែង Carnival ដើម្បីបង្ហាញពីទឹកចិត្តសប្បាយរីករាយផង លាទាំងអាឡោះអាល័យផង ដ៏ដូចជាបង្ហាញថា ទ្វីបអាស៊ីកំពុងបង្កើតសមាគមន៍រួមវាសនា មនុស្សជាតិកំពុងបង្កើតសមាគមន៍រួមវាសនា។
វប្បធម៌ចិននឹងបន្តបង្ហាញភាពទាក់ទាញក្នុងពិធីបិទបញ្ចប់។ព្រោះថ្ងៃទី ៨ ខែតុលាត្រូវជារដូវកាល寒露/ Hanlu នៃរដូវកាលទាំង២៤ តាមចន្ទគតិចិន ដែលជាខណៈពេលផ្កាឈូកនិងផ្កាOsmanthus ផ្លាស់វេនគ្នារីកនៅក្រុងហាងចូវ។ ដូចនេះហើយ ពិធីបិទបញ្ចប់នឹងសម្តែងកម្មវិធីសិល្បៈចំនួន២ តាមរយៈផ្កាទាំងពីរប្រភេទនេះបង្ហាញពីទឹកចិត្តដែលប្រជាជនក្រុងហាងចូវនិងទូទាំងប្រទេសចិនជម្រាបលាជាមួយភ្ញៀវអន្តរជាតិទាំងអាឡោះអាល័យហើយរំពឹងថាថ្ងៃក្រោយអាចជួបគ្នាម្តងទៀត៕