ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ក្រុងហាងចូវបានបិទបញ្ចប់នៅយប់ថ្ងៃទី ៨ ខែតុលាឆ្នាំ២០២៣។ ពិធីបិទបញ្ចប់បានធ្វើនៅកីឡដ្ឋានមជ្ឈមណ្ឌលកីឡាអូឡាំពិកក្រុងហាងចូវ ដែលត្រូវគេហៅថា “ផ្កាឈូកធំ” ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបិទបញ្ចប់កីឡាអាស៊ីលើកទី១៩នៅក្រុងហាងចូវ។អត្តពលិកនិងអ្នកស្ម័គ្រចិត្តបានបង្ហាញមុខក្នុងពិធី។ ពិធីបិទបានបង្កើត”សួនច្បារកីឡាដ៏ស្រស់ស្អាតបំផុត”ដើម្បីបង្ហាញពីវប្បធម៌ចុះសម្រុងគ្នា វាមិនត្រឹមតែបង្ហាញពីអារម្មណ៍នៃការលាគ្នាប៉ុណ្ណោះទេ ថែមទាំងនឹងបង្កើតទិដ្ឋភាពដែលមនុស្សនិងធម្មជាតិរួមរស់ដោយចុះសម្រុងគ្នា ដែលបង្ហាញពីអត្ថន័យនៃការកសាងសហគមន៍រួមវាសនារបស់ទ្វីបអាស៊ី និងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕