ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិអន្តោប្រវេសន៍ចិន៖ អំឡុងពេលថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យសែនលោកខែនិងបុណ្យជាតិចិនឆ្នាំនេះ គិតជាមធ្យមក្នុងមួយថ្ងៃមានអ្នកដំណើរចំនួនប្រហែល ១,៤៨ លាននាក់បានចេញចូលព្រំដែន
2023-10-07 12:09:18cri
Share with:

        រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានចេញផ្សាយព័ត៌មានថា    ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកអបអរសាទរថ្ងៃបុណ្យសែនលោកខែនិងបុណ្យជាតិចិនឆ្នាំនេះ  មានអ្នកដំណើរចេញចូលព្រំដែនចំនួន ១១,៨១ លាននាក់   គិតជាមធ្យមក្នុងមួយថ្ងៃមានអ្នកដំណើរប្រហែល  ១,៤៨  លាននាក់បានចេញចូលព្រំដែន ដែលបានកើនឡើង២,៩ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២  ដែលកើនឡើង  ៨៥.១% នៃរយៈពេលដូចគ្នាឆ្នាំ២០១៩។ ក្នុងនោះ ចំនួនអ្នកដំណើរចូលដែនមាន  ៥,៨៧ លាននាក់,   ចំនួនចេញក្រៅដែន ៥,៩៤ លាននាក់។ បានពិនិត្យមធ្យោបាយដឹកជញ្ជូនចេញចូលព្រំដែនចំនួន ៤៩,៥ ម៉ឺនគ្រឿង  ដែលបានកើនឡើង ១,៤ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ជាពិសេសថ្ងៃទី ២ ខែតុលា អ្នកដំណើរចេញចូលដែនមានចំនួនលើសពី ១,៦៧ លាននាក់ ជាស្ថិតិខ្ពស់បំផុតគិតក្នុងមួយថ្ងៃ៕



 

អ្នកបកប្រែ:邓倩
ប្លុកពិសេស