៣០ថ្ងៃទៀត ពិព័រណ៌នាំចូលចិនអន្តរជាតិ(CIIE)នឹងសម្ពោធបើកនៅក្រុងសៀងហៃ នេះជាការរៀបចំធ្វើនឹងកន្លែងផ្ទាល់បន្ទាប់ពីបានផ្ទុះជំងឺកូវីដ១៩។ គិតត្រឹមពេលនេះមានប្រទេសចំនួនជាង៦០បានប្រាកដថានឹងចូលរួមតាំងពិព័រណ៌ អង្គការអន្តរជាតិដូចជាអង្គការពាណិជ្ជកម្មពិភពលោក អង្គការអភិវឌ្ឍឧស្សាហកម្មអ.ស.ប. និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិជាដើមបានបញ្ជាក់ថានឹងចូលរួមតាំងពិព័រណ៌ សហគ្រាសជាតិនិងអន្តរជាតិចំនួនជាង៣ពាន់បានចុះឈ្មោះ ដែលទំហំតាំងពិព័រណ៌សម្រាប់សហគ្រាសលើសពី៣៦ ម៉ឺនម៉ែត្រការ៉េ។
រដ្ឋបាលក្រុងសៀងហៃបានបង្ហោះឃ្លីបវីដេអូផ្សព្វផ្សាយពិព័រណ៌នាំចូលចិនអន្តរជាតិ(CIIE) នៅថ្ងៃទី ៥ ខែតុលា ក្រោមប្រធានបទ«សៀងហៃបោះជំហានបន្ថែម» ដើម្បីបង្ហាញថា ក្នុងដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន បណ្តាទីក្រុងប្រទេសចិននិងពិភពលោកផ្លាស់ប្តូរនិងសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។
សូមបញ្ជាក់ថា ពិព័រណ៌នាំចូលចិនអន្តរជាតិ(CIIE) ផ្តួចផ្តើមគំនិតដោយប្រទេសចិនជាព្រឹត្តិការណ៍មហាឡារឹកនៃពិភពលោក ។ ក្នុងរយៈពេល ៥ លើកកន្លងទៅ មានប្រទេសនិងអង្គការអន្តរជាតិចំនួន ១៣១ បានចូលរួម បានប្រកាសជាលើកដំបូងនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មី និងសេវាថ្មីចំនួនប្រហែល ២ ពាន់ប្រភេទ ទំហំពាណិជ្ជកម្មសរុបប្រហែល ៣៥០០ រយលានដុល្លាអាមេរិក។ ប្រទេសចិនបន្តបោះជំហានបើកទូលាយដោយម៉ឺងម៉ាត់ ដែលនឹងបន្តបន្ថែមកម្លាំងវិជ្ជមានក្នុងសេដ្ឋកិច្ចពិភពលោក៕