ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីបំពាក់មេដាយកីឡាអូឡាំពិកបន្ថែម បានធ្វើឡើងនៅក្រុងហាងចូវ
2023-10-05 15:04:44cri
Share with:



      យប់ថ្ងៃទី ៤ ខែតុលា  ក្រោយបញ្ចប់ការប្រកួតកីឡាអត្តពលកម្មនៃព្រឹត្តិការណ៍កីឡាអាស៊ីក្រុងហាងចូវ គណៈកម្មាធិការកីឡាអូឡាំពិកចិនបានប្រារព្ធធ្វើពិធីប្រគល់និងបំពាក់មេដាយកីឡាអូឡាំពិកបន្ថែមនៅពហុកីឡដ្ឋានមជ្ឈមណ្ឌលកីឡាអូឡាំពិកក្រុងហាងចូវ។

       កីឡាការិនីចិន លោកស្រី Qieyang Shijie , លោកស្រី Liu Hong និងលោកស្រី Lyu Xiuzhi ទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ ដោយឡែកពីគ្នានៃការប្រកួតដើរប្រណាំងចម្ងាយ ២០ គីឡូម៉ែត្រនៃព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងឡុងដ៍។  ក្រុមរត់បណ្តាក់ប្រណាំងប្រុសចម្ងាយ 4*100 ម៉ែត្ររបស់ក្រុមជ្រើសជាតិចិនលោក Tang Xingqiang , លោក Xie Zhenye , លោក Su Bingtian និងលោក Wu Zhiqiang ទទួលបានមេដាយសំរិទ្ធនៃព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូខ្យូ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស