ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ជាចម្លើយរបស់ចិនចំពោះ “សំណួរយុគសម័យ”
2023-09-27 11:34:33cri
Share with:

    ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ រយៈពេល១០ឆ្នាំគ្រាន់តែមួយពព្រិចភ្នែកប៉ុណ្ណោះ ប៉ុន្តែពេលវេលានេះអាចធ្វើឱ្យទស្សនៈមួយប្រមូលផ្តុំនូវកម្លាំងដែលអាចកែប្រែពិភពលោក ។

      គំនិតផ្តួចផ្តើមស្តីពី“ខ្សែក្រវាត់និងផ្លូវ”បានគៀងគរទុនវិនិយោគចំនួនជិតមួយទ្រីលានដុល្លារអាមេរិក បានជំរុញឱ្យមនុស្សចំនួន៤០លាននាក់នៅលើពិភពលោកទាំងមូលបំរះខ្លួនចេញពីភាពក្រីក្រ ខណៈពេលដែលជំងឺកូវីដ១៩រីករាលដាលនៅទូទាំងពិភពលោក វ៉ាក់សាំងនិងសម្ភារៈវេជ្ជសាស្ត្ររបស់ចិនត្រូវបានប្រទេសជាច្រើនចាត់ទុកថាជា “ច្នាំការពារអាយុជីវិត” ។ល។ នៅពីក្រោយនេះ គឺដោយសារទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិដែលលើកឡើងដោយប្រទេសចិនបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំង

      កាលពីខែមីនា ឆ្នាំ២០១៣ ខណៈពេលថ្លែងសុន្ទរកថានៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងម៉ូស្គូ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាលើកដំបូងនូវទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ បន្ទាប់មក ទស្សនៈនេះត្រូវបានបំពេញបន្ថែមនិងរីកចម្រើនទៅមុខជាបន្តបន្ទាប់ ហើយត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ព្រមទាំងត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្តឬសេចក្តីប្រកាសរបស់យន្តការពហុភាគី ដូចជា អង្គការសហប្រតិបតិ្តការសៀងហៃ និងប្រទេស BRICS ជាដើម ដែលត្រូវបានទទួលស្គាល់និងគាំទ្រយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។តើមូលហេតុនៅពីក្រោយគឺអ្វីទៅ ?

       នៅថ្ងៃទី២៦ ខែកញ្ញា ប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវសៀវភៅសក្រោមចំណងជើងថា «ពួតដៃគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៖ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការរបស់ប្រទេសចិន» ដែលបានឧទេ្ទសនាមដោយគ្រប់ជ្រុងជ្រោយពីខ្លឹមសារនិងសមិទ្ធផលជាក់ស្តែងរបស់ទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។

      ទស្សនៈនេះផ្តួចផ្តើមឱ្យជំរុញការកសាងពិភពលោកប្រកបដោយសន្តិភាពយូរអង្វែង សន្តិសុខជាទូទៅ វិបុលភាពរួម ការបើកទូលាយ បរិយាប័ន្ន និងស្រស់ស្អាត ប្រកាន់ខ្ជាប់ទស្សនៈអភិបាលកិច្ចសកលដែលពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ធ្វើឱ្យបណ្តាប្រទេសនានាក្លាយជាអ្នកចូលរួម អ្នករួមចំណែកនិងជាអ្នកទទួលបានផលប្រយោជន៍នៃសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ។ អាចឃើញថា ទស្សនៈនេះបានបំបែកគំនិតអនុត្តរភាពរបស់ប្រទេសមួយចំនួនតូច និងមានភាពស៊ីសង្វាក់គ្នាជាមួយក្តីរំពឹងទុកនិងការស្វែងរករបស់ប្រជាជននៃបណ្តាប្រទេសនានាចំពោះសន្តិភាព ការអភិវឌ្ឍ សមភាពនិងយុត្តិធម៌ ទស្សនៈនេះបានឆ្លុះបញ្ចាំងពីគំនិតពិសេសរបស់ចិនចំពោះទិសដៅអភិវឌ្ឍន៍របស់មនុស្សជាតិដែលញ៉ាំងឱ្យសហគមន៍អន្តរជាតិមានប្រតិកម្មគាំទ្រយ៉ាងទូលំទូលាយ ។

      លោក Robert Kuhn ប្រធានមូលនិធិ Kuhn របស់អាមេរិកបានលើកឡើងថា ទស្សនៈនេះ “សមស្របនឹងតម្រូវការនៃយុគសម័យយើងដែលមានភាពច្របូកច្របល់ ” ។ លោក Martin Jacques សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Cambridge របស់អង់គ្លេសបានវាយតម្លៃថា ទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ជាព្រឹតិ្តការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មានកាលពីមុន ហើយក៏ជាការច្នៃប្រឌិតថ្មីដ៏មហិមាដែលអាចកែប្រែពិភពលោកផងដែរ ។

      ទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ មិនត្រឹមតែមានទស្សនទានដ៏ល្អបវរប៉ុណ្ណោះទេ ថែមទាំងក៏មានមធ្យោបាយអនុវត្តនិងគម្រោងប្រតិបតិ្តផងដែរ ។ សូមយកកិច្ចសហប្រតិបតិ្តការវាងប្រទេសកំពុងអភិវឌ្ឍន៍ជាឧទាហរណ៍ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោកនិងរដ្ឋសមាជិកមួយនៃ “សកលខាងត្បូង” ប្រទេសចិនបានធ្វើកិច្ចសហប្រតិបតិ្តការជាមួយអង្គការអន្តរជាតិចំនួនជិត២០ បានអនុវត្តគម្រោងចំនួនជាង១៣០នៅប្រទេសចំនួនជិត៦០ ដូចជាប្រទេសអេត្យូពី ប៉ាគីស្ថាន និងនីហ្សេរីយ៉ាជាដើម ដែលគ្របដណ្តប់លើវិស័យដូចជាការកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងបម្រែបម្រួលអាកាសធាតុជាដើម មនុស្សដែលទទួលបានផលប្រយោជន៍មានចំនួនលើសពី៣០លាននាក់ ។ អនុលោមតាមរបាយការណ៍របស់ធនាគារពិភពលោកបានឱ្យដឹងថា ដល់ឆ្នាំ២០៣០ ជារៀងរាល់ឆ្នាំ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”នឹងនាំមកនូវផលកំរៃចំនួន១,៦ទ្រីលានដុល្លារអាមេរិកដល់ពិភពលោកទាំងមូល ។

      យុគសម័យថ្មីត្រូវមានទស្សនៈថ្មី។ ប្រឈមនឹងការសាកល្បងសកល បណ្តាប្រទេសនានាហាក់ដូចជាជិះលើនាវាយក្សតែមួយ ។ មិនថានៅអនាគតមេឃស្រឡះឬមេឃភ្លៀង ការចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបតិ្តការ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស