ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖នាយករដ្ឋមន្ត្រីប្រជុំកោះសាឡូម៉ូនរិះគន់យ៉ាងខ្លាំងចំពោះជប៉ុននៅអង្គការសហប្រជាជាតិ
2023-09-26 15:53:33cri
Share with:

      ថ្ងៃទី២២ខែកញ្ញាតាមម៉ោងក្នុងតំបន់   ពេលថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨  លោកManassehSogavareនាយករដ្ឋមន្ត្រីប្រជុំកោះសាឡូម៉ូនបានថ្កោលទោសចំពោះទង្វើរបស់ជប៉ុនដែលបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រដោយអះអាងថា  ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ជប៉ុនស្តីពីការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ។

      លោកSogavareបានថ្លែងថា  ប្រជុំកោះសាឡូម៉ូនឈរនៅជាមួយបណ្ដាប្រទេសកោះប៉ាស៊ីហ្វិកផ្សេងទៀតដែលមានមតិយោបល់ដូចគ្នា ដោយសម្តែងការភ្ញាក់ផ្អើលចំពោះសេចក្ដីសម្រេចចិត្តរបស់ជប៉ុនស្តីពីការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចំនួន១លានតោនចូលទៅក្នុងសមុទ្រ។លោកបានលើកឡើងថា របាយការណ៍វាយតម្លៃរបស់អង្គការថាមពលបរមាណូអន្តរជាតិគ្មានសេចក្តីសន្និដ្ឋាន  ទិន្នន័យវិទ្យាសាស្ត្រដែលផ្តល់ដោយជប៉ុននោះមិនពេញលេញនិងមិនគ្រប់ជ្រុងជ្រោយទេ។ប្រសិនបើទឹកវិទ្យុសកម្មនុយក្លេអ៊ែរមានសុវត្ថិភាព នោះគួរតែស្តុកទុកក្នុងប្រទេសជប៉ុន។  ការពិតដែលទឹកទាំងនេះត្រូវបង្ហូរចូលទៅក្នុងសមុទ្រនេះ បានបញ្ជាក់ថា  វាមិនមានសុវត្ថិភាពនោះទេ។ទង្វើនេះបានជះឥទ្ធិពលឆ្លងប្រទេសនិងឆ្លងសម័យកាល  ដែលជាការវាយប្រហារចំពោះទំនុកចិត្តនិងសាមគ្គីភាពរបស់សកលលោក។ដូច្នេះ   ការសម្រេចចិត្តរបស់ជប៉ុននេះ បានបញ្ចេញព័ត៌មានយ៉ាងច្បាស់លាស់ថា  អាយុជីវិតរបស់យើង  ប្រជាជនរបស់យើងគឺមិនសំខាន់ទេ!

       លោកSogavareក៏បានអំពាវនាវឱ្យជប៉ុនស្វែងរកជំរើសនៃដំណោះស្រាយទឹកវិទ្យុសកម្មនុយក្លេអ៊ែរផ្សេងទៀត ហើយបញ្ឈប់ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជាបន្ទាន់។លោកបានកត់សម្គាល់ថា  ប្រសិនបើចង់ស្តារទំនុកចិត្តគ្នាឡើងវិញ និងស្តារសាមគ្គីភាពសកលឡើងវិញ  នោះចាំបាច់ឱ្យការពារសមុទ្ររបស់យើងដោយស្មោះត្រង់  នេះជាខ្សែជីវិតរបស់ប្រជាជនយើង។

       ហេតុអ្វីបានជាលោកSogavare ខឹងសម្បារយ៉ាងខ្លាំងប៉ុន្នឹងចំពោះករណីដែលជប៉ុនបានបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ? ជាបឋម គឺដោយសារទីតាំងភូមិសាស្ត្រពិសេសនៃប្រជុំកោះសាឡូម៉ូន។  ប្រជុំកោះសាឡូម៉ូនស្ថិតនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក គឺជាប្រទេសមួយដែលបង្កើតឡើងដោយកោះចំនួនលើសពី៩៩០។ ក្នុងនាមជាប្រទេសបណ្ដុំកោះមួយ ប្រភពសេដ្ឋកិច្ចនិងអាហារនៃប្រជុំកោះសាឡូម៉ូន គឺពឹងផ្អែកទៅលើធនធានសមុទ្រកម្រិតខ្ពស់ ។ ប៉ុន្តែ  បន្ទាប់ពីប្រទេសជប៉ុនមិនអើពើនឹងការប្រឆាំងពីអន្តរជាតិ ដោយចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រប៉ាស៊ីហ្វីក  ខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រជុំកោះសាឡូម៉ូនប្រហែលនឹងរងការវាយប្រហារខូចខាតយ៉ាងដំណំ។  អ្វីដែលសំខាន់ជាងនេះទៀតគឺ  គេមិនអាចរស់នៅនៅកន្លែងដែលឆ្ងាយពីសមុទ្រដូចប្រជាជនរបស់ប្រទេសលើដីគោកបានទេ   មហាជនប្រទេសកោះដែលមានតែអាចរស់នៅឆ្នេរសមុទ្រទាំងនោះ នឹងរងការវាយប្រហារផ្ទាល់ពីវិទ្យុសកម្មនុយក្លេអ៊ែរ  ហើយសុខភាពរបស់ពួកគេ នឹងរងផលប៉ះពាល់កម្រិតណា  យើងមិនអាចប៉ានប្រមាណបានទេ!

      ទី២   មូលហេតុសំខាន់មួយទៀត ដែលបណ្តាប្រទេសសមុទ្រប៉ាស៊ីហ្វិកបូករួមទាំងប្រជុំកោះសាឡូម៉ូនជាដើម  ប្រឆាំងយ៉ាងដាច់ខាត ចំពោះជប៉ុនដែលបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ គឺដោយសារពួកគេធ្លាប់បានរងទុក្ខវេទនាពីវិទ្យុសកម្មនុយក្លេអ៊ែររួចហើយ។

     បន្ទាប់ពីទទួលបានជ័យជំនះក្នុងសង្គ្រាមលោកលើកទី២  ដោយចង់សម្រេចបាននូវគោលបំណងដូចជាសាកល្បងអាវុធនុយគ្លេអ៊ែរជាដើម  អាមេរិកបានធ្វើពិសោធន៍នុយក្លេអ៊ែរមួយចំនួននៅជុំវិញប្រជុំកោះMarshallដែលស្ថិតនៅភាគឦសាននៃប្រជុំកោះសាឡូម៉ូន។ តាមការផ្សាយដំណឹងឱ្យដឹងថា   ក្នុងអំឡុងពេលពីឆ្នាំ១៩៤៦រហូតដល់ឆ្នាំ១៩៥៨   អាមេរិកបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួន៦៧លើកនៅប្រជុំកោះMarshall  ដែលបានបណ្តាលឱ្យកោះប៉ាស៊ីហ្វីក  អេកូឡូស៊ីនៃសមុទ្រ  និងសុខាភាពប្រជាជនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៀត  អាមេរិកថែមទាំងដឹកជញ្ជូនដីដែលត្រូវបំពុលដោយវិទ្យុសកម្មនុយក្លេអ៊ែរចំនួនជាង១៣០តោននៅកន្លែងធ្វើពិសោធន៍នុយក្លេអ៊ែររបស់រដ្ឋNevada យកមកចាក់នៅប្រជុំកោះMarshall ។ គិតមកទល់សព្វថ្ងៃនេះ  អ្នករស់នៅតំបន់នេះ នៅតែរងទុក្ខវេទនាយ៉ងខ្លាំងដូចជាវិទ្យុសកម្មនុយក្លេអ៊ែរ   ការបំពុលសត្វនិងរុក្ខជាតិសមុទ្រ និងការធ្លាយចេញនៃសំណល់នុយក្លេអ៊ែរជាដើម។

       បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានបង្ខំឱ្យបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រនៅថ្ងៃទី២៤ខែសីហា   តាមការស្រាវជ្រាវពាក់ព័ន្ធបានបង្ហាញថា  ទឹកវិទ្យុសកម្មនុយក្លេអ៊ែរប្រហែលនឹងរីកសាយភាយដល់ស្ទើរតែសមុទ្រប៉ាស៊ីហ្វិកទាំងមូលនៅ១០ឆ្នាំក្រោយ។ ពេលថ្មីៗនេះ  ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានផ្សាយដំណឹងថា  ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រជុំទី២របស់ជប៉ុន  ត្រូវបានគេប៉ានប្រមាណថានឹងដំណើរការពីចុងខែកញ្ញាដល់ដើមខែតុលា។  ជប៉ុនមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងរបស់បណ្តាប្រទេសសមុទ្រប៉ាស៊ីហ្វិក   ហើយចចេសបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ   មុខជាត្រូវប្រឈមមុខនឹងការថ្កោលទោស  ការដេញដោលទំនួលខុសត្រូវនិងការទាមទារសំណងពីប្រទេសតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក  ក៏ដូចជាការដាក់ទោសពីប្រវត្តិសាស្ត្រជាមិនខាន៕


អ្នកបកប្រែ:冯辉
ប្លុកពិសេស