ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជួបជាមួយលោក Xi Jinping ៖ រយៈពេល៩ឆ្នាំបានកន្លងផុតទៅ លោកនៅតែចងចាំខ្ញុំ
2023-09-26 15:24:58cri
Share with:

Ruslan Tulenov  យុវជនកាហ្សាក់ស្ថាន  កាលពីខែកញ្ញាឆ្នាំ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាន ពេលថ្លែងសុន្ទរកថាមួយលោកបានលើកឡើងនូវរឿងរ៉ាវរបស់យុវជន Ruslan ដែលបានបរិច្ចាគឈាមដ៏កម្រមានពេលរៀនសូត្រនៅខេត្តហៃណានប្រទេសចិន លោកបានកោតសរសើរ Ruslan ថាជា “បេសកជននៃចំណងមិត្តភាពចិននិងកាហ្សាក់ស្ថាន ”។ 

«នឹកមិនដល់ទេ លោកលើកឡើងពីឈ្មោះនិងរឿងរ៉ាវរបស់សិស្សបរទេសសាមញ្ញមួយរូប ខ្ញុំចាប់អារម្មណ៍ថានេះជាក្តីស្រលាញ់ម្យ៉ាង  លោកប្រធានរដ្ឋ Xi គឺជាបុគ្គលដែលមាននូវសេចក្ដីស្រលាញ់។»

រយៈពេល ៩ ឆ្នាំក្រោយមក Ruslan បានស្នាក់នៅខេត្តហៃណាន ហើយបានជួបជាមួយលោក Xi Jinping ម្តងទៀតនៅកំពង់ផែ Yangpu

លោក Xi Jinping បាននិយាយថា៖«ខ្ញុំឃើញក្មួយ ដូចជាធ្លាប់ស្គាល់គ្នាពីមុន ក្មួយយល់ដឹងពីប្រទេសចិនច្រើន យើងស្វាគមន៍ធនធានមនុស្សអន្តរជាតិកាន់តែច្រើនមកកាន់ប្រទេសចិន យើងជាក្រុមគ្រួសារតែមួយ។»

លោក Ruslan បានមកដល់ប្រទេសចិនតាំងពីអាយុ ១៦ ឆ្នាំ បច្ចុប្បន្នបម្រើការងារនៅមន្ទីរអភិវឌ្ឍន៍សេដ្ឋកិច្ចអន្តរជាតិខេត្តហៃណាន ៖ «១០ឆ្នាំជាងកន្លងមក ប្រទេសចិនបានផ្លាស់ប្ដូរខ្លាំងណាស់។ លោកប្រធានរដ្ឋ Xi មានការគិតបែបទំនើបៗជាច្រើន លោកជាមេដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត។»

អ្នកបកប្រែ:邓倩
ប្លុកពិសេស