ឥឡូវនេះជារដូវកាលមាសសម្រាប់ដាំសារាយសមុទ្រនៅតំបន់ឆ្នេរសមុទ្រនៃទីក្រុង Yuhuan ខេត្ត Zhejiang ដែលកសិករក្នុងតំបន់កំពុងមមាញឹកនឹងការដាំសារាយសមុទ្រ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុង Yuhuan បានបង្កើនការធ្វើអភិបាលកិច្ចនិងការការពារបរិស្ថានឆ្នេរសមុទ្រ ហើយបរិស្ថានអេកូឡូស៊ីនៃសមុទ្រមានការកែលម្អយ៉ាងខ្លាំង។ ជាមួយនឹងការលើកកម្ពស់ជាបន្តបន្ទាប់នៃបច្ចេកវិទ្យាបណ្តុះពូជនិងការដាំដុះសារាយសមុទ្រ មុខរបរដាំសារាយសមុទ្របានក្លាយទៅជាមធ្យោបាយដ៏ល្អដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករក្នុងតំបន់។