ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការប្រកួតកីឡាអាស៊ីក្រុង Hangzhou នឹងរួមចំណែកថ្មីក្នុងការជំរុញការអភិវឌ្ឍកីឡាអូឡាំពិកនិងជំរុញសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជនអាស៊ី
2023-09-24 17:23:08cri
Share with:

យប់ថ្ងៃទី២៣ខែកញ្ញា ការប្រកួតកីឡាអាស៊ីលើកទី១៩បានបើកធ្វើជាផ្លូវការនៅក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ។ ក្នុងពិធីបើកការប្រកួត ក្នុងនាមជាកត្តាស្នូល ទឹកបានលេចចេញជាញឹកញាប់ក្នុងទិដ្ឋភាពគ្រប់បែបយ៉ាង ដែលមានន័យថា ចិនបានរួមបញ្ចូលគ្នាជាមួយអាស៊ីនិងពិភពលោកក្នុងយុគសម័យថ្មី ពោលគឺនឹងរីកចម្រើនទៅមុខដូចរលក ។

នេះគឺលើកទីបីហើយដែលប្រទេសចិនបានរៀបចំការប្រកួតកីឡាអាស៊ី បន្ទាប់ពីការប្រកួតកីឡាអាស៊ីក្រុងប៉េកាំងនៅឆ្នាំ១៩៩០និងការប្រកួតកីឡាអាស៊ីក្រុង Guangzhou នៅឆ្នាំ២០១០ ។ អត្តពលិកសរុបលើសពី១ម៉ឺន២ពាន់នាក់ដែលមកពីរដ្ឋសមាជិកទាំងអស់ចំនួន៤៥នៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានសុំចុះឈ្មោះចូលរួមការប្រកួតលើកនេះ ដែលបានរៀបចំប្រភេទកីឡាចំនួន៤០ប្រភេទ ដែលគ្របដណ្តប់តំបន់អាស៊ីទាំងមូលនិងផ្សព្វផ្សាយវប្បធម៌កីឡាអាស៊ីយ៉ាងទូលំទូលាយ ។ការប្រកួតកីឡាលើកនេះ មានទ្រង់ទ្រាយធំបំផុត វិញ្ញាសាច្រើនបំផុតនិងវិស័យគ្របដណ្តប់ធំទូលាយបំផុត ដែលបានបង្ហាញឱ្យឃើញនូវកម្លាំងឥទ្ធិពលដ៏ខ្លាំងក្លារបស់ចិន ក៏ដូចជាក្តីរំពឹងទុកយ៉ាងកក់ក្តៅនិងការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនអាស៊ីចំពោះការប្រកួតកីឡាអាស៊ីក្រុង Hangzhou ។

ក្នុងនាមជាការប្រកួតកីឡាដែលមានកម្រិតខ្ពស់បំផុតនៅអាស៊ី ការប្រកួតកីឡាអាស៊ីបានផ្ទុកនូវបំណងប្រាថ្នាដ៏ល្អបវររបស់ប្រជាជនអាស៊ីចំពោះសន្តិភាព សាមគ្គីភាពនិងភាពបរិយាប័ន្ន ។ ជំរុញសន្តិភាពតាមរយៈកីឡា ជំរុញសាមគ្គីភាពតាមរយៈកីឡា ក៏ដូចជាជំរុញភាពបរិយាប័ន្នតាមរយៈកីឡា។ ខណៈពេលថ្លែងសុន្ទរកថាក្នុងពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍នៃពិធីបើកការប្រកួតកីឡាអាស៊ីក្រុង Hangzhouកាលពីថ្ងៃទី២៣ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានបង្ហាញពីក្តីប្រាថ្នាដូចខាងលើចំពោះការប្រកួតកីឡាអាស៊ីលើកនេះ។

ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ដោយសារបានរក្សាស្ថិរភាពជាទូទៅ បានជាសេដ្ឋកិច្ចអាស៊ីបានកើនឡើងយ៉ាងឆាប់រហ័សជាបន្តបន្ទាប់ ដែលមានសមាមាត្រលើសពី៤០ភាគរយនៃសេដ្ឋកិច្ចពិភពលោក ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណថា អត្រារួមចំណែកនៃតំបន់អាស៊ីចំពោះកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៣នឹងលើសពី៧០% ។ ក្នុងដំណើរការបង្កើត អច្ឆរិយអាស៊ី ការប្រកួតកីឡាអាស៊ីគឺជាសក្សី អ្នកចូលរួមនិងជាអ្នកជំរុញ ។ ប្រឈមមុខនឹងការដែលប្រទេសក្រៅតំបន់អាស៊ីមួយចំនួនតូចបានបង្កនិងធ្វើឱ្យផុយស្រួយនូវទំនាស់ ក៏ដូចជាបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ី ដោយឈរលើមូលដ្ឋាននៃគំនិតសង្គ្រាមត្រជាក់ ប្រជាជនអាស៊ីរំពឹងទុកថា អាចឆ្លងតាមរយៈកីឡាដែលជាភាសាទូទៅរបស់មនុស្សជាតិនេះ ដើម្បីបញ្ចេញសំឡេងសន្តិភាព ទប់ទល់នឹងការបដិបក្ខជាក្រុម ក៏ដូចជាគាំពារភាពសុខសាន្តត្រានរបស់ស្រុកកំណើត ។

កីឡាជាបង្អួចចំពោះអន្តរជាតិរបស់ប្រទេសមួយ ។ ការប្រកួតកីឡាអាស៊ីក្រុង Hangzhou ក៏បានធ្វើឱ្យអាស៊ីនិងពិភពលោកមើលឃើញប្រទេសចិនមួយដែលប្រកបដោយភាពបើកទូលាយ រាក់ទាក់កក់ក្តៅនិងទំនើប ។ បច្ចុប្បន្ននេះ ខេត្ត Zhejiang កំពុងកសាងតំបន់គំរូនៃភាពសម្បូរសម្បាយរួម ដែលជាអ្នកនាំមុខគេក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ។ ក្រុង Hangzhou ជាទីក្រុងដ៏រស់រវើកបំផុតមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ចិន ។ ក្នុងការប្រកួតកីឡាអាស៊ីលើកនេះ ការប្រកួតកីឡាវៃឆ្លាតបានក្លាយជាបង្អួចមួយសម្រាប់មជ្ឈដ្ឋានខាងក្រៅសង្កេតមើលពីការធ្វើទំនើបកម្មតាមបែបផែនចិន ។

ក្នុងរយៈពេល១៦ថ្ងៃខាងមុខនេះ អ្នកផងទាំងពួងមិនត្រឹមតែនឹងទស្សនាការប្រកួតកីឡាកម្រិតខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងបង្កើនសាមគ្គីភាពនិងមិត្តភាព ក៏ដូចជាទទួលអារម្មណ៍ពីការរួមបញ្ចូលគ្នានៃសោភ័ណភាពបូព៌ានិងស្មារតីកីឡា ។ ក្រោមការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនអាស៊ី ការប្រកួតកីឡាអាស៊ីក្រុង Hangzhou នឹងរួមចំណែកថ្មីក្នុងការជំរុញការអភិវឌ្ឍកីឡាអូឡាំពិកក៏ដូចជារុញសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជនអាស៊ី ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស