ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភ្លើងគប់នៃការប្រកួតកីឡាអាស៊ីលើកទី១៩ក្រុងហាងចូវបានអុជបំភ្លឺឡើង
2023-09-23 23:29:34cri
Share with:

       ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី ១៩ បានធ្វើឡើងនៅទីក្រុងហាងចូវ ប្រទេសចិននៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣  ។ គណប្រតិភូកីឡាបានចូលរួមពិធី។ ភ្លើងគប់នៃការប្រកួតកីឡាអាស៊ីលើកនេះបានអុជបំភ្លឺឡើង។អ្នកដឹកនាំនៃពិធីសម្ពោធបើកបានថ្លែងថា  ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនចូលរួមក្នុងពិធីដុតបំភ្លឺភ្លើងគប់ធំក្រុមការងារបានច្នៃប្រឌិតរបៀបដុតបំភ្លឺភ្លើងគប់ធំឌីជីថលសម្រាប់មនុស្សកាន់តែច្រើនអាចចូលរួមដុតបំភ្លឺភ្លើងគប់ធំ។ចំនួនមនុស្សដែលបានចូលរួមដុតបំភ្លឺភ្លើងគប់ធំឌីជីថលបានលើសពី១០៤លាននាក់។ការសម្តែងសិល្បៈនៃពិធីសម្ពោធបើកមាន៣វគ្គ ដើម្បីឆ្លងតាមការរស់នៅដោយសប្បាយរីករាយមកបង្ហាញទិដ្ឋភាពដ៏ល្អបវរនៃទំនើបកម្មតាមបែបផែនចិន បង្ហាញពីប្រទេសចិនរួមដំណើរជាមួយបណ្តាប្រទេសអាស៊ី និងបង្ហាញពីនវានុវត្តន៍បច្ចេកវិទ្យាចិនក្នុងយុគសម័យឆ្លាតវៃ។ពីថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី ៨ ខែតុលា  កីឡាករកីឡាករិនីអាស៊ីចំនួនជាង ១.២ ម៉ឺននាក់នឹងនឹងបង្ហាញសមត្ថភាពរៀងៗខ្លួន ដើម្បីប្រកួតប្រជែងនៅចិន ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស