ថ្ងៃទី ២៣ ខែកញ្ញា ដែលត្រូវជារដូវកាល Qiufen/秋分តាមចន្ទគតិប្រក្រតិទិនចិន ដែលតំណាងឱ្យការប្រមូលកសិផលយ៉ាងច្រើនសន្ធិក ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី ១៩ ក៏បានសម្ពោធបើកជាផ្លូវការ ពន្លឺនៃកីឡាអាស៊ីបានបំភ្លឺឡើងហើយបញ្ចាំងជុំវិញបឹងXihuយ៉ាងចិញ្ចាំងចិញ្ចាច។
កីឡដ្ឋានទំនើបនីមួយៗ គំនិតថ្មីៗបានត្រូវអនុវត្តក្នុងពេលត្រៀមរៀបចំព្រឹត្តិការណ៍កីឡាកំពូលអាស៊ីលើកនេះ។ ក្នុងដំណើរចារទំព័រថ្មីនៃការខិតខំកសាងទំនើបកម្មតាមបែបផែនចិន ការប្រកួតកីឡាអាស៊ីក្រុងហាងចូវដែលក្រោមប្រធានបទ "មនុស្សជាតិ បៃតង ឆ្លាតវៃ សន្សំសំចៃ ផ្តល់ផលប្រយោជន៍ជូនមហាជន" ចាំបាច់ជានឹងត្រូវកត់ត្រាក្នុងប្រវត្តិសាស្ត្រកីឡាទ្វីបអាស៊ីនិងពិភពលោក។
ចិនសរុបបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីចំនួនបីលើក ពោលគឺកាលពី៣៣ ឆ្នាំមុនធ្វើនៅក្រុងប៉េកាំង កាលពី១៣ ឆ្នាំមុនធ្វើនៅក្រុងក្វាំងចូវ និងលើកនេះធ្វើនៅក្រុងហាងចូវ។ ពិភពលោកអាចនឹងធ្វើជាសក្ខីភាពម្តងទៀត ព្រោះព្រឹត្តិការណ៍កីឡាអាស៊ីលើកនេះ “មានលក្ខណៈពិសេសចិន បង្ហាញភាពទាក់ទាញ់អាស៊ី មានភាពអស្ចារ្យ” ដែល មិនឱ្យពិភពលោកខកបំណងឡើយ!