ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីសម្ពោធបើកនៃការប្រកួតកីឡាអាស៊ីក្រុងហាងចូវបានបញ្ចប់ការហាត់សមលើកចុងក្រោយបំផុត
2023-09-22 15:05:08cri
Share with:

       ពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី១៩ដែលធ្វើនៅក្រុងហាងចូវប្រទេសចិនដែលត្រូវបានពិភពលោកទន្ទឹងរង់ចាំយ៉ាងខ្លាំងនោះ នឹងចាប់ផ្តើមនៅយប់ថ្ងៃទី២៣ខែកញ្ញា។ ពេលថ្មីៗនេះ ពិធីសម្ពោធបើកបានបញ្ចប់ការហាត់សមសរុប៥លើក។ តើក្នុងពិធីសម្ពោធបើកមានចំណុចពិសេសអ្វីខ្លះ?

   សូមបញ្ជាក់ថា ពិធីសម្ពោធបើកគឺចំថ្ងៃរដូវកាល QIUFEN秋分  តាមប្រតិទិនចន្ទកតិចិន ក្រោមប្រធានបទ «ចរន្តនៃទ្វីបអាស៊ី» នឹងបង្ហាញទាំងភាពស្រស់ស្អាតខាងអេកូឡូស៊ី អរិយធម៌មនុស្សជាតិ និងកីឡារបស់ចិន។

      តើអ្នកណាខ្លះចូលរួមសម្តែង? ពិធីសម្ពោធបើកនិងពាក់ព័ន្ធទាំងឡាយមានការចូលរួមសំដែងដោយអ្នកក្រុងហាងចូវ សិស្សានុសិស្ស និស្សិតនៅហាងចូវ និងអ្នកសំដែងសិល្បៈវ័យក្មេង។

       ពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីក្រុងហាងចូវនឹងមិនបាញ់កាំជ្រួចនោះទេ គឺត្រូវជំនួសដោយកាំជ្រួចឌីជីថលទៅវិញ  ដើម្បីបង្ហាញបញ្ជាក់ពីគំនិតអេកូបៃតងរបស់ចិន៕




អ្នកបកប្រែ:邓倩
ប្លុកពិសេស