គណៈប្រតិភូកីឡាចិននៃការប្រកួតកីឡាអាស៊ីនៅក្រុងហាងចូវបានប្រកាសនៅព្រឹកថ្ងៃទី ២២ ខែកញ្ញាថា អ្នកតំណាងកាន់ទង់ជាតិចិនគឺកីឡាករហែលទឹកលោក Qin Haiyang និងកីឡាការិនីបាល់ទះកញ្ញា Yang Liwei ។
គួរបញ្ជាក់ថា គណៈប្រតិភូកីឡាចិនដែលចូលរួមការប្រកួតកីឡាអាស៊ីក្រុងហាងចូវមានចំនួនមនុស្សសរុប ១៣២៩ នាក់ ក្នុងនោះកីឡាករកីឡាការិនីមានចំនួន ៨៨៦ នាក់ (ស្ត្រី ៤៣៧ នាក់ ប្រុស ៤៤៩ នាក់) ។ កីឡាករចិនដែលចូលរួមការប្រកួតប្រជែងលើកនេះមានអាយុមធ្យម ២៥ ឆ្នាំ មកពីជនជាតិចំនួន ២០ របស់ចិន។ គណៈប្រតិភូកីឡាចិននឹងចូលរួមប្រភេទកីឡាចំនួន ៣៨ ប្រភេទ ដែលសរុបមានវិញ្ញាសាប្រកួតចំនួន ៤០៧ វិញ្ញាសា ។
ចាប់តាំងពីការប្រកួតកីឡាអាស៊ីលើកទី៩ដែលធ្វើនៅឆ្នាំ១៩៨២ រៀងមក គណៈប្រតិភូកីឡាចិនបានឈរនៅលំដាប់ចំនួនមេដាយមាសកំពូលទីមួយចំនួន១០លើកជាប់ៗគ្នា។ ការប្រកួតកីឡាអាស៊ីលើកនេះនឹងធ្វើនៅក្រុងហាងចូវប្រទេសចិនចាប់ពីថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី៨ខែតុលា៕