ថ្ងៃទី២០ខែកញ្ញា អ្នកនាំពាក្យនៃការប្រកួតកីឡាអាស៊ីនិងជាកីឡាជនពិការអាស៊ីបានបង្ហាញមុខជាលើកដំបូងដើម្បីធ្វើបទបង្ហាញអំពីសភាពការណ៍ត្រៀមរៀបចំការប្រកួតលើកនេះក្នុងសន្និសីទកាសែតដែលបានរៀបចំធ្វើនៅមជ្ឈមណ្ឌលសារព័ត៌មាននៃការប្រកួតកីឡាអាស៊ីទីក្រុងHangzhou។តាមការផ្សាយដំណឹងបានឱ្យដឹងថា ក្រុមការងារសម្រាប់ធានាការដំណើរការនៃគ្រឿងបរិក្ខារនៃការប្រកួតកីឡាអាស៊ីទីក្រុងHangzhouបានត្រៀមខ្លួនរួចហើយ ការងារសព្វមុខសម្រាប់រៀបចំការប្រកួតបានត្រៀមរួចហើយ។
លោកChen Weiqiangអគ្គលេខាធិការប្រតិបតិ្តនៃគណៈកម្មាធិការកីឡាអាស៊ីក្រុងHangzhouនិងជាអ្នកនាំពាក្យការប្រកួតកីឡាលើកនេះបានថ្លែងថា ពួកយើងបានត្រៀមខ្លួនរួចស្រេចហើយដើម្បីបង្ហាញព្រឹត្តិការណ៍កីឡាដែលមានលក្ខណៈពិសេសនៃប្រទេសចិននិងអាស៊ីដ៏អសា្ចរ្យមួយជូនចំពោះពិភពលោក។
តាមការផ្សាយដំណឹងបានឱ្យដឹងថា ការបណ្តាក់ភ្លើងគប់នៃការប្រកួតកីឡាអាស៊ីបានត្រឡប់ទៅដល់ទីក្រុងHangzhouវិញហើយដែលជាគោលដៅចុងក្រោយនាថ្ងៃទី២០ខែកញ្ញា។នៅថ្ងៃទី២៣ខែកញ្ញាខាងមុខនេះ ក្នុងពិធីសម្ពោធបើកនៃការប្រកួតកីឡាអាស៊ីអ្នករត់បណ្តាក់ភ្លើងគប់៦រូបនិងមនុស្សឌីជីថលដែលរត់បណ្តាក់ភ្លើងគប់នឹងដុតបំភ្លឺភ្លើងគប់ធំនៃការប្រកួតកីឡាអាស៊ី៕