ឆ្នាំនេះគឺជាខួបលើកទី១០នៃការរួមគ្នាកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ"។ នៅខែកញ្ញានិងខែតុលាឆ្នាំ២០១៣ ប្រធានរដ្ឋចិនលោក Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ ដើម្បីកសាង "ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រថ្មី" និង "ផ្លូវសូត្រលើសមុទ្រសតវត្សទី២១"។ តាំងពីគំនិតផ្តួចផ្តើមទាំងពីរនេះត្រូវបានដាក់ចេញមក "វង់មិត្តភក្តិ"នៃ"ខ្សែក្រវាត់និងផ្លូវ"កាន់តែធំទៅៗ ដៃគូល្អកាន់តែច្រើនឡើងៗ គុណភាពនៃកិច្ចសហប្រតិបត្តិការកាន់តែខ្ពស់ឡើងៗ ហើយទស្សនៈវិស័យនៃការអភិវឌ្ឍកាន់តែល្អប្រសើរឡើងៗ។ ការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ” បានក្លាយជាផលិតផលសាធារណៈអន្តរជាតិដ៏ពេញនិយម និងជាវេទិកាសហប្រតិបត្តិការអន្តរជាតិផងដែរ។
នៅលើកាលៈទេសៈសំខាន់ៗក្នុងស្រុកនិងអន្តរជាតិជាច្រើន ប្រធានរដ្ឋចិន Xi Jinping បានដកស្រង់អត្ថបទបុរាណ ដើម្បីណែនាំអំពីប្រវត្តិសាស្ត្រដ៏យូរអង្វែងនៅពីក្រោយគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" រៀបរាប់យ៉ាងលម្អិតអំពីគំនិតនិងសារៈសំខាន់នៃការកសាង"ខ្សែក្រវាត់និងផ្លូវ" និងបានពិពណ៌នាអំពីទស្សនទាននៃការអភិវឌ្ឍដ៏ល្អបវរនៃ"ខ្សែក្រវាត់និងផ្លូវ"។ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៧លោក Xi Jinping បានថ្លែងសុន្ទរកថានៅក្នុងពិធីសម្ពោធបើកនៃវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី"ខ្សែក្រវាត់និងផ្លូវ"ថា៖ផ្លូវសូត្របុរាណជាសក្សីនៃទិដ្ឋភាពដ៏អស្ចារ្យនៃ"បេសកជនប្រទេសជាច្រើនធ្វើដំណើរទៅវិញទៅមកនៅលើផ្លូវ និងពាណិជករប្រទេសជាច្រើនធ្វើដំណើរប្រកបអាជីវកម្មមិនឈប់ឈរតាមផ្លូវគោក" វាក៏បានឆ្លុះបញ្ចាំងពីភាពរុងរឿងនៃ "សំពៅឆ្លងកាត់សមុទ្ររាប់មិនអស់"។ នៅលើ"ខ្សែក្រវាត់និងផ្លូវ"មួយនេះ ប្រាក់ទុន បច្ចេកវិទ្យា និងបុគ្គលិកធ្វើចរាចរដោយសេរី ហើយទំនិញ ធនធាន សមិទ្ធផលជាដើមត្រូវបានចែករំលែករួមគ្នា។
សុន្ទរកថារបស់លោក Xi Jinpingបានពិពណ៌នាអំពីដំណើរអាជីវកម្មជាបន្តបន្ទាប់របស់បេសកជននៅតាមបណ្តោយផ្លូវសូត្រដីគោក។ ទីក្រុងក្វាងចូវគឺជាច្រកដ៏សំខាន់មួយទៅកាន់ពិភពខាងក្រៅក្នុងរាជវង្សថាង ហើយពាណិជ្ជករភាគខាងជើងនិងភាគខាងលិចបានប្រមូលផ្តុំគ្នានៅទីនេះដើម្បីធ្វើសកម្មភាពអាជីវកម្ម។ "សំពៅឆ្លងកាត់សមុទ្ររាប់មិនអស់" គឺពិពណ៌នាអំពីទិដ្ឋភាពដ៏ចម្រុងចម្រើននៃផ្លូវសូត្រសមុទ្រដែលសំពៅពាណិជ្ជកររាប់មិនអស់បានឆ្លងកាត់មហាសមុទ្រ។
ដោយដកស្រង់ប្រយោគបុរាណចិន លោក Xi Jinping បានធ្វើឱ្យទិដ្ឋភាពនៃឯកសារបុរាណរាប់ពាន់ឆ្នាំមុន បង្ហាញជូនភ្ញៀវមកពីជុំវិញពិភពលោក។ នៅក្នុងសុន្ទរកថារបស់លោក Xi Jinping បានពន្យល់បន្ថែមអំពីផ្លូវសូត្របុរាណថា “មូលហេតុដែលត្រួសត្រាយផ្លូវទាំងនេះឱ្យមានភាពល្បីល្បាញក្នុងប្រវត្តិសាស្ត្រ គឺដោយសារតែយើងមិនប្រើសេះចម្បាំងនិងអាវុធលំពែងទេ គឺប្រើប្រាស់នូវហ្វូងសត្វអូដ្ឋនិងសុច្ឆន្ទៈ ហើយមិនពឹងផ្អែកលើនាវាដ៏ខ្លាំងពូកែនិងកាណុងដ៏មុតស្រួចនោះទេ តែវាគឺជានាវាទិព្វនិងមិត្តភាព៕