ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសេរីដែលអឺរ៉ុបប្រកាន់ខ្ជាប់រហូតមកមិនគួរនិយាយបានតែមាត់នោះទេ
2023-09-20 15:21:35cri
Share with:

      ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ  សំដៅចំពោះរឿងដែលលោកស្រីUrsula vonder Leyenប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានប្រកាសថា  នឹងបំផុសការស៊ើបអង្កេតប្រឆាំងនឹងការផ្តល់ប្រាក់ឧបត្ថម្ភធនចំពោះរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិន   បណ្តាលឱ្យផ្ទៃក្នុងប្រទេសអឺរ៉ុបធ្វើការជជែកដេញដោលយ៉ាងខ្លាំង។ សំឡេងប្រកបដោយវិចារណញ្ញាណមួយចំនួនក្នុងមតិសាធារណៈលោកខាងលិចបានយល់ឃើញថា  ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបបានឆ្លុះបញ្ចាំងពីការភ័យខ្លាចការប្រកួតប្រជែងដោយយុត្តិធម៌របស់មនុស្សមួយចំនួននៅអឺរ៉ុប។

      បើនិយាយចំពោះឧស្សាហកម្មរថយន្តដើរដោយថាមពលអគ្គិសនី   ទីផ្សារអឺរ៉ុបគឺជាទីផ្សារដ៏សំខាន់ក្នុងការប្រកួតប្រជែងលើទូទាំងពិភពលោក។នាពេលបច្ចុប្បន្ននេះ   អនុបាតក្នុងទីផ្សារអឺរ៉ុបនៃរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនប្រហែលជា៨ភាគរយ  ដែលមិនមានកម្រិតខ្ពស់ទេ  ហើយនៅតែស្ថិតក្នុងដំណាក់កាលនៃការព្យាយាមបង្កើតអាជីព។  បើមើលពីតម្លៃ   តម្លៃលក់នៃម៉ាករថយន្តដើរដោយថាមពលអគ្គិសនីសំខាន់ៗរបស់ប្រទេសចិននៅក្នុងទីផ្សារអឺរ៉ុបគឺខ្ពស់ជាងរថយន្តនៅក្នុងទីផ្សារក្នុងស្រុករបស់ប្រទេសចិន  វាគ្រាន់តែមានឧត្តមភាពខាងតម្លៃមួយចំនួនប៉ុណ្ណោះ បើប្រៀបធៀបនឹងម៉ាកក្នុងតំបន់អឺរ៉ុប។ដូច្នេះ   ហេតុផលរបស់សហភាពអឺរ៉ុបដែលបំផុសការស៊ើបអង្កេតប្រឆាំងនឹងការផ្តល់ប្រាក់ឧបត្ថម្ភធនចំពោះរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនគឺមិនសមហេតុផលទាល់តែសោះ។

      ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ   ឧស្សាហកម្មរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនបានបង្ហាញពីកម្លាំងប្រកួតប្រជែងយ៉ាងខ្លាំងបង្គួរក្នុងទីផ្សារ   មូលហេតុសំខាន់គឺ ក្រុមហ៊ុនរថយន្តរបស់ប្រទេសចិនបានកំណត់"យុទ្ធសាស្ត្រ"តាំងពីដំបូងម្ល៉េះ  ហើយបន្តជំរុញការច្នៃប្រឌិតថ្មី ក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍ   ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្នែកផ្គត់ផ្គង់ពាក់ព័ន្ធរបស់ប្រទេសចិនមានភាពកាន់តែពេញលក្ខណៈនិងគ្រប់ជ្រុងជ្រោយជាងប្រទេសដទៃទៀត។ ប្រទេសអឺរ៉ុបនិងក្រុមហ៊ុនរថយន្តធំៗមួយចំនួនមានការព្រួយបារម្ភថា  ទីផ្សារអឺរ៉ុបនឹងត្រូវបានកាន់កាប់ដោយរថយន្តថាមពលថ្មីរបស់ប្រទេសចិន។ នេះប្រហែលជាចេតនាពិតប្រាកដរបស់សហភាពអឺរ៉ុបក្នុងការបំផុសអ្វីដែលហៅថាការស៊ើបអង្កេត។

        ប្រទេសចិនជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបជាយូរមកហើយ។រដ្ឋាភិបាលចិនមិនដែលបង្កើតឧបសគ្គណាមួយសម្រាប់ការចូលក្នុងទីផ្សារក្នុងស្រុករបស់ពួកគេដែលធានាឱ្យពួកគេអាចទទួលបានប្រាក់ចំណេញយ៉ាងច្រើនដោយនឹងនរជាបន្តបន្ទាប់។ នៅពេលដែលរថយន្តដើរដោយថាមពលថ្មីរបស់ប្រទេសចិនរីកចម្រើនឡើង  ហេតុអ្វីបានជាអឺរ៉ុបមិនអាចកាន់អាកប្បកិរិយាដូចគ្នា? ការលើកអ្វីដែលហៅថា  "ការប្រកួតប្រជែងដោយស្មើភាព"ធ្វើជាលេសដើម្បីអនុវត្តការស៊ើបអង្កេតប្រឆាំងនឹងការផ្តល់ប្រាក់ឧបត្ថម្ភធន និងអនុវត្តការគាំពារនិយមយ៉ាងកម្រោល   វាមិនត្រឹមតែរំលោភបំពានលើគោលការណ៍ប្រកួតប្រជែងនៃសេដ្ឋកិច្ចទីផ្សារដែលប្រកបដោយសមភាពនឹងភាពបើកចំហប៉ុណ្ណោះទេ  ថែមទាំងក៏ដើរតាមផ្លូវបញ្ច្រាសនៃគំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសេរីដែលអឺរ៉ុបប្រកាន់ខ្ជាប់ជានិច្ចទៀតផងដែរ។

      តាមពិត    អឺរ៉ុបគឺជាមូលដ្ឋានផលិតរថយន្តដ៏សំខាន់លើពិភពលោក។ វាបានប្រមូលផ្តុំយ៉ាងស៊ីជម្រៅនូវម៉ាក   ធនធានមនុស្សនិងបច្ចេកទេស   ដែលមានលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ការធ្វើឱ្យឧស្សាហកម្មរថយន្តដើរដោយថាមពលអគ្គិសនីមានភាពកាន់តែខ្លាំងនិងកាន់តែធំ។  ឆ្លើយតបនឹងការប្រកួតប្រជែងខាងក្រៅដោយសកម្ម ហើយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងផ្នែកឧស្សាហកម្មរបស់ខ្លួនក្នុងបរិយាកាសទីផ្សារដ៏យុត្តិធម៌  អឺរ៉ុបគួរតែមានជំនឿចិត្តលើខ្លួនឯងបែបនេះ។

      ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលឯកតោភាគីនិយមនិងការគាំពារនិយមបានងើបឡើងវិញជាបន្តបន្ទាប់  ចិននិងអឺរ៉ុបចាំបាច់ត្រូវដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សា   រួមគ្នាប្រឆាំងនឹងការគាំពារនិយមផ្នែកពាណិជ្ជកម្ម  និងគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ នេះទើបជាទង្វើដែលស្របទៅតាមនិន្នាការប្រវត្តិសាស្ត្រនិងក្រឹត្យក្រមនៃទីផ្សារ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស