ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកសារដើមនៃបញ្ជីឈ្មោះពេទ្យយោធានៃកងពលលេខ731របស់ជប៉ុនដែលឈ្លានពានប្រទេសចិនបានត្រូវប្រកាសជាលើកដំបូង
2023-09-18 15:38:42cri
Share with:

ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៣គឺជាខួបលើកទី៩២នៃថ្ងៃដែលកងទ័ពជប៉ុនចាប់ផ្តើមឈ្លានពានប្រទេសចិន(ហៅកាត់ថាព្រឹត្តិការណ៍១៨កញ្ញាសារមន្ទីដាក់តាំងភស្តុតាំងនៃឧក្រិដ្ឋកម្មរបស់កងពលលេខ731របស់ជប៉ុនដែលឈ្លានពានប្រទេសចិនបានដាក់បង្ហាញឯកសារសំខាន់ដែលរកឃើញចុងក្រោយនេះគឺសៀវភៅបញ្ជីឈ្មោះពេទ្យយោធារបស់កងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិន។

 

ឯកសារទាំងនេះគឺលោក Seiya Motsuno បញ្ញវន្តជប៉ុននិងជាសាស្ត្រាចារ្យដែលទទួលការអញ្ជើញពិសេសនៃវិទ្យាស្ថានភាសាបរទេសHeilongjiangប្រទេសចិនរកឃើញនៅបណ្ណល័យឯកសាររដ្ឋជប៉ុននាខែកក្កដាឆ្នាំនេះ។ឯកសារនេះមានចំណងជើងថា«បញ្ជីឈ្មោះឧត្តមសេនីយ៍និងនាយទាហានកាតព្វកិច្ចសកម្ម»និង«បញ្ជីឈ្មោះឧត្តមសេនីយ៍ពេទ្យយោធាកាតព្វកិច្ចសកម្ម»ក្នុងនោះបានកត់ត្រាពីព័ត៌មានជាទូទៅនៃពេទ្យយោធារបស់កងពលលេខ731ដូចជាសភាពការណ៍ផ្លាស់ប្តូរបុគ្គុលនៃកងពលលេខ731និងពេទ្យយោធាផ្សេងទៀត។នេះបានបញ្ជាក់ថាកងពលលេខ731មានការផ្លាស់ប្តូរបុគ្គុលជាមួយពេទ្យយោធាផ្សេងទៀត៕



អ្នកបកប្រែ:张艳萍
ប្លុកពិសេស