ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ ព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំក្រោមប្រធានបទស្តីពី " ការបើកទូលាយបែបរបប ៖ និម្មាបនកម្មថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ " ដែលសហរៀបចំដោយក្រសួងពាណិ្ជកម្មចិននិងរដ្ឋបាលភូមិភាគស្វយ័តជនជាតិជួងក្វាំងស៊ីបានបើកធ្វើនៅក្រុងណាននីង ភូមិភាគក្វាំងស៊ី។
ក្នុងកិច្ចប្រជុំនេះក៏បានរៀបចំពិធីបើកស្លាក “មជ្ឈមណ្ឌលស្តង់ដាសហប្រិតបត្តិការនិងផ្លាស់ប្តូរចិននិងប្រទេសអាស៊ាន “ ផងដែរ ។ មជ្ឈមណ្ឌលនេះផ្តោតសំខាន់លើការបង្កើនការសិក្សាស្រាវជ្រាវ ការធ្វើកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូររវាងចិននិងបណ្តាប្រទេសអាស៊ាន ដើម្បីបង្កើតច្រកសម្រាប់ផ្លាស់ប្តូរនិងចែករំលែកព័ត៌មាននៃការធ្វើស្តង់ដាភាវូបនីយកម្មរវាងចិននិងអាស៊ាន បង្កើតយន្តការបណ្តុះបណ្តាលនិងផ្លាស់ប្តូរទៅវិញទៅមកក្នុងវិស័យធនធានមនុស្សស្តង់ដាអន្តរជាតិ ដើម្បីជំរុញការបើកទូលាយនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាស៊ានឱ្យកាន់តែធំទូលាយ គ្រប់ដណ្តប់លើវិស័យកាន់តែច្រើន និងមានភាពកាន់តែស៊ីជម្រៅ៕