ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឡៅសឹងឫស្សីរបស់ប្រទេសចិន
2023-09-12 09:11:42cri
Share with:

       ឫស្សីជារុក្ខជាតិដែលសម្បូរនៅតាមទីជនបទប្រទេសចិន។ ព្រៃឈើបានលូតលាស់រាប់ពាន់ឆ្នាំ  ខណៈវប្បធម៌ក៏បានបន្តរាប់ពាន់ឆ្នាំ។ លោក Xi Jinping អ្នកនាំផ្លូវប្រទេសចិនក្នុងយុគសម័យថ្មីតែងសង្កត់ធ្ងន់ថា «វប្បធម៌ប្រពៃណីឆ្នើមជាឫសគល់និងព្រលឹងរបស់ប្រជាជាតិ»។    គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”  បានឈានចូលដល់គំរប់ខួប ១០ ឆ្នាំ  យើងបានចុះទៅឃុំមួយរបស់ខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន ។  ទីនេះមានឈ្មោះល្បីដោយសារជាប្រភពផលិតកម្មដែលមានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាតិចិន  សិប្បកម្មអរូបិយធ្វើឆ្នាំងចំហុយធ្វើពីឫស្សី(ឡៅសឹង)  មួយឆ្នាំលក់បានចំនួន ៧០លាន។ 

         វីដេអូនេះ វិទ្យុមិត្តភាពកម្ពុជាចិនសូមនាំលោកអ្នកទៅទស្សនាឃុំសឺលូន ក្រុងឡទីង  ដើម្បីស្តាប់ការនិទានរបស់ "នារីឡៅសឹង" --លោកស្រី សិន ម៉ៃជុន 沈美娟  ដែលជាអ្នកបន្តវេនសិប្បកម្មនេះរៀបរាប់ពី តើស្រុកកំណើតរបស់អ្នកនាងអភិរក្សវប្បធម៌ប្រពៃណីតាមរបៀបណាបានជាអាចអភិរឌ្ឍន៍យ៉ាងឆាប់រហ័សធ្វើឱ្យ"ឡៅសឹងសឺលូន" ក្លាយជាផលិតកម្មតំណាងនៃក្វាងតុងនិងមានឈ្មោះល្បីទាំងជាតិនិងអន្តរជាតិ។



អ្នកបកប្រែ:邓倩
ប្លុកពិសេស