ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទបង្ហាញអំពីការស្តារតំបន់ភាគឦសានចិនឡើងវិញដោយគ្រប់ជ្រុងជ្រោយ
2023-09-10 19:36:39cri
Share with:


         កាលពីពេលថ្មីៗនេះ  លោក Xi Jinping  មេដឹកនាំកំពូលចិនបានចុះត្រួតពិនិត្យការងារតាមខេត្ត Heilongjiang ដែលស្ថិតនៅភាគឦសានប្រទេសចិន លោកបានឆ្លៀតឱកាសធ្វើជាអធិបតីនក្នុងកិច្ចប្រជុំការងារនិងសំណេះសំណាលស្តីពីការស្តារតំបន់ភាគឦសានចិនឡើងវិញដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី និងបានលើកឡើងនូវទិសដៅ មាគ៌ា និងមធ្យោបាយពាក់ព័ន្ធ។

      តំបន់ភាគឦសានជាប្រភពឧស្សាហកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និងជាមូលដ្ឋានឧស្សាហកម្មដ៏សំខាន់របស់ចិន ដែលផលិតស្បៀងអាហារលើសពីមួយភាគប្រាំនៃទិន្នផលសុរបទូទាំងប្រទេសចិនផង  មានធនធានប្រេងកាតផង  និងជាបង្អួចសំខាន់មួយសម្រាប់ការបើកទូលាយចំពោះពិភពខាងក្រៅរបស់ចិនផង។ ក៏ប៉ុន្តែ ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩៩០ មក  តំបន់ឦសានចិនបានបង្អង់ល្បឿនអភិវឌ្ឍន៍ ព្រោះធនធានធម្មជាតិមួយចំនួនបានប្រើអស់រលីង សមត្ថិភាពផលិតអន់ថយ កម្មករបាត់ការងារឬចេញទៅធ្វើការនៅខេត្តផ្សេងៗ។ នេះជាមូលហេតុដែលរដ្ឋាភិបាលមជ្ឈឹមចិនចាប់ផ្តើមអនុវត្តផែនការស្តារតំបន់ឦសានឡើងវិញជាបណ្តើៗចាប់ចាប់តាំងពី២០ឆ្នាំមុន ។

      លោក Xi Jinping  បានសម្គាល់ថា តំបន់ភាគឦសានមានសក្កតានុពលអភិវឌ្ឍដ៏ធំធេង។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ លោកបានទៅត្រួតពិនិត្យការងារនៅភាគឦសានចិនជាង ១០ លើក  ដើម្បីគ្រោងផែនារស្តារតំបន់ភាគឦសានដោយគ្រប់ជ្រុងជ្រោយ។ លើកនេះលោកបានលើកឡើងថា ការជំរុញឱ្យតំបន់ភាគឦសានស្តារឡើងវិញដោយគ្រប់ជ្រុងជ្រោយ  ឫសគល់គឺនៅត្រង់សេដ្ឋកិច្ចពិត គន្លឹះគឺនៅត្រង់ច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ទិសដៅគឺធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម ដែលនេះក៏ជាខ្លឹមសារស្នូលនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ផងដែរ។ ក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping បានរៀបចំចាត់ចែងជាក់ស្តែងអំពីការងារមួយចំនួនដូចជា  បង្កើតប្រព័ន្ធឧស្សាហកម្មទំនើប ជំរុញការធ្វើទំនើបកម្មវិស័យកសិកម្មនិងជនបទ  និងពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើបជាដើម។

         អ្វីដែលលោក Xi Jinping  យកចិត្តទុកដាក់បំផុតគឺការធ្វើច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា។ លោកបានសង្កត់ធ្ងន់ថា  ត្រូវជំរុញការច្នៃប្រឌិតថ្មីខាងឧស្សាហកម្មតាមរយៈការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ដើម្បីដឹកនាំការស្តារឧស្សាហកម្មទាំងមូលឡើងវិញដោយគ្រប់ជ្រុងជ្រោយ។ ត្រូវខិតខំអភិវឌ្ឍការចិញ្ចឹមសត្វបែបអេកូឡូស៊ី ធ្វើឱ្យវិស័យកសិកម្មរីកចម្រើនជាផលិតកម្មទ្រង់ទ្រាយធំ ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករ។ ត្រូវជំរុញឱ្យធនធានមនុស្សដែលមានគុណភាពខ្ពស់ទ្រទ្រង់ដល់ការស្តារឡើងវិញដោយគ្រប់ជ្រុងជ្រោយនៃតំបន់ភាគឦសាន។ លោកបានសង្កត់ធ្ងន់ថា  តំបន់ភាគឦសានចិនសម្បូរទៅដោយធនធានមនុស្សនិងបទពិសោធន៍ខាងការសិក្សាស្រាវជ្រាវលើវិស័យមនុស្សយន្តឧស្សាហកម្មនិងម៉ាស៊ីនបិរក្ខារធុនធ្ងន់   ហើយមានប្រៀបខាងធនធានអប់រំនិងជាមូលដ្ឋានឧស្សាហកម្មចាស់ៗ ។ ឥឡូវចិនកំពុងផ្តោតសំខាន់លើការសម្រេចភាពឯករសាជ្យម្ចាស់ការខាងបច្ចេកវិទ្យាខ្ពស់  អ្វីៗដូចពោលខាងលើសុទ្ធតែជាឧត្តមភាពធំៗក្នុងការអភិវឌ្ឍ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស