ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចានដុសទឹកខ្មៅរបស់ប្រទេសចិន
2023-09-08 11:30:28cri
Share with:

ប្រទេសចិនគឺជាប្រទេសបុរាណមួយដែលមានអរិយធម៌ជាង5ពាន់ឆ្នាំមកហើយ ប្រវត្តិសាស្រ្តរបស់ប្រទេសចិនភាគច្រើនត្រូវបានកត់ត្រាដោយប៊ិច ទឹកខ្មៅ ក្រដាស និងចានដុសទឹកខ្មៅ។ ប៊ិច ទឹកខ្មៅ ក្រដាស និងចានដុសទឹកមឹក ត្រូវបានគេស្គាល់ថាជាទ្រព្យទាំងបួនក្នុងបន្ទប់សិក្សា។ អ្វីដែលយើងចង់ណែនាំថ្ងៃនេះគឺចានដុសទឹកខ្មៅក្នុងចំណោមប៊ិច ទឹកខ្មៅក្រដាសនិងចានដុសទឹកខ្មៅ ហើយជាចានដុសទឹកខ្មៅDuanyan ដែលជាចានដុស ទឹកខ្មៅល្បីបំផុតនៅប្រទេសចិនតាំងពីបុរាណកាលមកដែលផលិនៅក្រុZhaoqing ខេត្ត Guangdongប្រទេសចិន

លោក Liang Peiyang ជាអ្នកជំនាញបុរាណក្នុងការធ្វើចានដុសទឹកខ្មៅDuanyanកាលពីអាយុ១៧ឆ្នាំលោកបានចាប់ផ្តើមរៀនឆ្លាក់ចានដុសទឹកខ្មៅពីឪពុកលោកហើយដល់ជំនាន់លោក Liang Peiyang ជាជំនាន់ទី១០ហើយដែលឆ្លាក់ចានដុសទឹកខ្មៅក្នុងក្រុមគ្រួសារលោក។បច្ចេកទេសឆ្លាក់ចានដុសទឹកខ្មៅDuanyhanជាបច្ចេកទេសបុរាណ ដែលបន្តវេន្តតាមរយៈបង្រៀនដោយផ្ទាល់មាត់ និងអនុវត្តផ្ទាល់ និយាយរួមគឺគ្រូបង្រៀនកូនសិស្សដោយផ្ទាល់ដៃ។

 

លោក Liang Peiyang ដឹងច្បាស់ពីប្រវត្តិនៃចានដុសទឹកខ្មៅ Duanyan។លោកបាននិយាយថាប្រវត្តិរបស់ចានដុសទឹកខ្មៅDuanyanចាប់ផ្តើមនៅដើមរាជវង្សថាង មានប្រវត្តិជាង១៣០០ឆ្នាំមកហើយ Duanyanល្បីឈ្មោះណាស់ អ្នកសរសេរអក្សរផ្ចង់ភាគច្រើនចូលចិត្តប្រើប្រាស់ចានដុសទឹកខ្មៅDuanyan។ ចានដុសទឹកខ្មៅDuanyanសុទ្ធតែធ្វើដោយដៃ ហើយគ្រូបង្រៀនកូនសិស្សដោយដៃ ដែលធ្វើឱ្យរូបឆ្លាក់លម្អលើចានដុសទឹកខ្មៅDuanyanពោរពេញទៅដោយអត្ថន័យសាច់រឿង និងមនោសញ្ចេតនា ដែលបង្ហាញពីខ្លឹមសារវប្បធម៌យ៉ាងជ្រាលជ្រៅរបស់ប្រទេសចិន។

ហេតុអ្វីបានជាDuanyanមានប្រជាប្រិយភាពខ្លាំងក្នុងជាងរយៈពេល១៣០០ឆ្នាំមក?លោក  Liang Peiyang បានថ្លែងថា ថ្មសម្រាប់ធ្វើចានដុសទឹកខ្មៅ Duanyanមានពណ៌ចម្រុះ ហើយរលោងណាស់ យកដុំទឹកខ្មៅមកដុសលើវានឹងចេញទឹកខ្មៅលឿន ហើយក្លិនទឹកខ្មៅចេញមកក្រអូបប្រហើរ រអិលដូចប្រេងអ៊ីចឹង ធ្វើឱ្យសរសេរអក្សរដោយងាយស្រួល។ លោកLi He ដែលជាកវីដ៏ល្បីល្បាញក្នុងរាជវង្សថាង បានសរសេរកំណាព្យមួយឃ្លាថា៖ ជាងឆ្លាក់ថ្មនៅទីក្រុង Duanzhou ស្ទាត់ជំនាញដូចទេវតា ជិះពពកសំលៀងកាំបិតកាត់ពពកស្វាយ ។ នេះគឺពណ៌នាពីថ្មសម្រាប់ធ្វើចានដុសទឹកខ្មៅDuanyan ហាក់ដូចជាត្បូងពណ៌ស្វាយ ពេលស្ទាបទៅមានអារម្មណ៍ថាទន់រលោងដូចស្បែកទារក។

ចានដុសទឹកខ្មៅ Duanyan ដ៏ពេញនិយមបែបនេះ ត្រូវបានធ្វើដោយយកចិត្តទុកដាក់សម្រិតសម្រាំងយ៉ាងខ្លាំង។លោកថ្លែងថាវាមិនងាយស្រួលទេក្នុងការធ្វើចានដុសទឹកខ្មៅ គឺត្រូវឆ្លងកាត់ដំណើរការដ៏ស្មុគស្មាញ។ ជាដំបូង ប្រភេទថ្មដែលត្រូវការគឺយកមកពីភ្នំ មុនដំបូងត្រូវជីកយកថ្ម ហើយយកផ្នែកកណ្តាលមកធ្វើជាតួចាន  បន្ទាប់មករចនារូបខាងក្រៅ មានខ្លះស័ក្ដិសមឆ្លាក់រូបទេសភាព ខ្លះទៀតស័ក្តិសមឆ្លាក់រូបផ្កានិងសត្វស្លាបហើយខ្លះទៀតស័ក្តិសមឆ្លាក់រូបនាគនិងហង្ស។ ទាំងនេះត្រូវតែកំណត់ជាមុនសិន។ បន្ទាប់មកធ្វើប្លង់ ឆ្លាក់ ជូតឱ្យរលូង ចាក់ក្រមួន បកក្រមួនចេញ និងធ្វើប្រអប់ឈើវេចខ្ចប់។ ដំណើរការនេះត្រូវធ្វើដោយដៃតាមរបៀបប្រពៃណី។ អរិយធម៌ចិនមានប្រវត្តិដ៏យូរអង្វែង ជានិមិត្តរូបខាងស្មារតីដ៏ពិសេសរបស់ប្រជាជាតិចិន។


លោកប្រធានXi Jinpingបានមានប្រសាសន៍ថា “បន្តវេនប្រវត្តិសាស្ត្រឱ្យបានល្អបំផុតគឺបង្កើតប្រវត្តិសាស្ត្រថ្មី” ។

លោកLiang Peiyang ថាគួរតែមានមនុស្សលើសពី៣០០នាក់ហើយ ដែលបានរៀនជំនាញឆ្លាក់ចានដុសទឹកខ្មៅពីខ្ញុំក្នុងរយៈពេលជាច្រើនឆ្នាំ។ គេមករៀនជាមួយខ្ញុំកាលនៅក្មេង ទាំងមិនទាន់ចេះអ្វីទាំងអស់ សូម្បីតែគូរគំនូរក៏មិនចេះដែរ។ ការឆ្លាក់ចានដុសទឹកខ្មៅតម្រូវឱ្យប្រើកាំបិត ហើយកាំបិតឆ្លាក់គឺដូចជាជក់គូរគំនូរ។ ពេលឆ្លាក់ ចាំបាច់ត្រូវយកកាំបិតឆ្លាក់ទៅតាមពណ៌ និងធាតុផ្សេងៗនៃថ្ម។ បន្ទាប់ពីពួកគេបានរៀនពីខ្ញុំ ពួកគេខ្លះក៏បានចេញទៅបើកហាងដោយខ្លួនឯង បង្រៀនកូនសិស្សបន្តទៀតដែលបានផ្សព្វផ្សាយសិប្បកម្មប្រពៃណីនេះដល់មនុស្សជាច្រើនទៀត។

 

ការបន្តវេននិងការច្នៃប្រឌិតចំពោះជំនាញប្រពៃណីគឺជាកម្លាំងចលករគ្មានទីបញ្ចប់នៃអរិយធម៌ចិន។

កូនប្រុសរបស់លោក LiangPeiyangបាននិយាយថា៖ ក្នុងនាមជាអ្នកឆ្លាក់ចានដុសទឹកខ្មៅជំនាន់ថ្មីខ្ញុំសង្ឃឹមថាមនុស្សកាន់តែច្រើនអាចយល់ពីវប្បធម៌ប្រពៃណីចិនដ៏ល្អរបស់យើងតាមរយៈអ៊ីនធឺណិតហើយប្រើប្រាស់គំរូថ្មីដើម្បីឱ្យមនុស្សកាន់តែច្រើនយល់ពីសិប្បកម្មបុរាណ។ឥឡូវនេះ យើងមានគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកទឹកចិត្តឱ្យពួកយើងធ្វើការផ្សាយតាមអនឡាញនិងថតវីដេអូខ្លីដើម្បីបង្ហាញជំនាញនេះដូច្នេះខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថាវប្បធម៌ប្រពៃណីដ៏ល្អនេះនឹងត្រូវបានផ្សព្វផ្សាយឱ្យកាន់តែប្រសើរឡើង












អ្នកបកប្រែ:张艳萍
ប្លុកពិសេស