ថ្ងៃទី ១ ខែកញ្ញាតាមម៉ោងក្នុងតំបន់ សកម្មភាពផ្សព្វផ្សាយទេសចរណ៍ប្រទេសចិនដែលមាននិមិត្តសញ្ញាឈ្មោះថា “Nihao! China” និងជាសកម្មភាព “រាត្រីវប្បធម៌ចិន” លើកទី១៤ បានធ្វើឡើងនៅកីឡាដ្ឋានបេស្បាលនៃក្លិបក្រុមកីឡាបេស្បាល New York Mets ប្រទេសអាមេរិក។ “រាត្រីវប្បធម៌ចិន” ជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ ដែលសហរៀបចំដោយសហគមន៍មិត្តភាពអាមេរិកចិន និងក្លិបកីឡាបេស្បាល New York Mets អាមេរិកតាំងពីឆ្នាំ២០១២មក។
សកម្មភាពនេះបានត្រូវធ្វើនៅខណ្ឌ Capital ក្រុងញូយ៉កនាល្ងាចថ្ងៃដដែល ។ លោក Huang Ping អគ្គកុងស៊ុលចិនប្រចាំក្រុងញូវយ៉ក និងលោក Ma Yunfei ប្រធានការិយាល័យកិច្ចការទេសចរណ៍ចិនប្រចាំក្រុងញូវយ៉កបានបើកស្លាកឱ្យនិមិត្តសញ្ញា “Nihao! China” ។
មនុស្សចំនួនប្រហែល ១៥០ នាក់ដែលជាតំណាងវិស័យទេសចរណ៍ វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ចិននិងអាមេរិកបានចូលរួមពិធី។ លោក Ma Yunfei បានថ្លែងថា សូមស្វាគមន៍យ៉ាងស្មោះអញ្ជើញមិត្តអាមេរិកធ្វើទេសចរណ៍នៅប្រទេសចិនដើម្បីមើលឃើញចិនដែលនឹកស្រមៃមិនដល់ ។ កម្មវិធី “ស្វែងយល់ទេសចរណ៍ចិន” ដែលផលិតជាពិសេសដើម្បីផ្តល់ជូនភ្ញៀវអន្តរជាតិបានប្រកាសតាមអនឡាញហើយ បុគ្គលធ្វើការខាងទេសចរណ៍និងភ្ញៀវទេសចរណ៍អាមេរិកអាចចូលរួមទស្សនាកម្សាន្តដើម្បីយល់ដឹងកាន់តែច្រើនអំពីផលិតផលទេសចរណ៍និងសេវាធ្វើទេសចរណ៍ក្នុងប្រទេសចិន៕