ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការសម្តែងផ្ទាល់ធ្វើជាបរិភោគគ្រឿងសមុទ្រហ្វូគូស៊ីម៉ារបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុនមិនអាច"លាងជម្រះ"ផែនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ភាគីជប៉ុនបានទេ
2023-09-02 11:39:03cri
Share with:

      ថ្ងៃទី៣១ខែសីហា  លោកRahm Emanuelឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុនបានធ្វើដំណើរពិសេសទៅកាន់ទីក្រុងហ្វូគូស៊ីម៉ា ដើម្បីបរិភោគគ្រឿងសមុទ្រនិងផ្តល់ការគាំទ្រដល់ភាគីជប៉ុនក្នុងការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ។  មិនត្រឹមតែប៉ុណ្ណោះ  លោកក៏បានចុះផ្សាយអត្ថបទមួយនៅប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនដោយបាននិយាថាអ៊ីចេះថាអ៊ីចុះចំពោះវិធានការឆ្លើយតបដ៏សមហេតុផលរបស់ប្រទេសចិន ហើយថែមទាំងបានមួលបង្កាច់ចិនពីបទ"បំផ្លាញបរិស្ថានសមុទ្រ"ផង។  នៅថ្ងៃដដែល នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន   លោកTetsuro Nomura រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រទេសជប៉ុនបានហៅទឹកដែលបង្ហូរដោយរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាថាជាទឹកវិទ្យុសកម្មនុយក្លេអ៊ែរ។

      សូម្បីតែមន្ត្រីអាជ្ញាធរជប៉ុនក៏និយាយបែបនេះដែរ  ប៉ុន្តែអាមេរិកនៅតែសម្តែងការពេញចិត្តចំពោះផែនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្ររបស់ជប៉ុន  ហើយចាត់បញ្ជូនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅជប៉ុនទៅកាន់ហ្វូគូស៊ីម៉ា ដើម្បីសម្តែងផ្ទាល់ពីការបរិភោគគ្រឿងសមុទ្រហ្វូគូស៊ីម៉ា  គឺកំពុងឌឺដងយ៉ាងច្បាស់ក្រឡែត។ អ្វីដែលកាន់តែចំអកចំអន់ជាងនេះទៅទៀត  គឺយោងតាមទិន្នន័យរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រទេសជប៉ុនបង្ហាញថា   អាមេរិកគឺជាប្រទេសដែលបានកាត់បន្ថយការនាំចូលផលិតផលកសិកម្មរុក្ខាប្រមាញ់និងនេសាទរបស់ជប៉ុនច្រើនបំផុតក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ហើយតំបន់ផលិតអាហារសំខាន់ៗចំនួនបីដែលត្រូវបានកាត់បន្ថយជាចម្បង  សុទ្ធតែស្ថិតនៅតំបន់ដែលរងផលប៉ះពាល់ដោយការបង្ហូរទឹកវិទ្យុសកម្មមនុយក្លេអ៊ែរ។

      អាមេរិកបណ្តែតបណ្ដោយឱ្យជប៉ុនបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ គឺជាប់ទាក់ទងយ៉ាងខ្លាំងជាមួយនឹងឋានៈរបស់ខ្លួនដែលជាអ្នកបំផ្លាញបរិស្ថានសមុទ្រ។ កាសែត«Los Angeles Times»របស់អាមេរិកធ្លាប់លាតត្រដាងថា  កងទ័ពអាមេរិកបានចោលសារធាតុគីមីយ៉ាងច្រើនចូលទៅក្នុងសមុទ្រ។ កាសែត«Guardian»របស់អង់គ្លេសបានលាតត្រដាងនៅខែមីនាឆ្នាំ២០២៣ថា  ក្រុមហ៊ុនឧស្សាហកម្មរដ្ឋកាលីហ្វ័រញ៉ាអាមេរិកបានចោលកាកសំណល់គីមីពុលចូលទៅក្នុងលំហរសមុទ្រជុំវិញក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ក្រៅពីនេះ  អាមេរិកក៏ជា"អ្នកផលិត"សំរាមប្លាស្ទិកក្នុងសមុទ្រពិភពលោកដ៏សំខាន់ផងដែរ។

      បើមើលឱ្យកាន់តែស៊ីជម្រៅ  ការដែលអាមេរិកបណ្តែតបណ្ដោយឱ្យជប៉ុនបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ គឺទាក់ទងទៅនឹងការផ្លាស់ប្តូរផលប្រយោជន៍សេដ្ឋកិច្ចនិងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។

      បន្ទាប់ពីសង្គ្រាមលោកលើកទី២  រហូតមកដល់សព្វថ្ងៃនេះ  អាមេរិកនិងជប៉ុនបានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនក្នុងគម្រោងថាមពលនុយក្លេអ៊ែរស៊ីវិល។ អ្នកវិភាគយល់ឃើញថា  មូលហេតុសំខាន់មួយដែលអាមេរិក"លាងជម្រះ"ផែនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្ររបស់ប្រទេសជប៉ុន  គឺសង្ឃឹមថានឹងដោះស្រាយរឿងនេះក្នុងពេលឆាប់ៗ  ហើយកុំឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការផ្នែកថាមពលនុយក្លេអ៊ែរ។

      លើសពីនេះទៅទៀត  អាមេរិកនៅមានការផ្លាស់ប្តូរផលប្រយោជន៍កាន់តែធំទៀតផង។ជប៉ុនចង់ឆ្លៀតប្រើកម្លាំងរបស់អាមេរិក ដើម្បីទទួលបានការគាំទ្រពីអន្តរជាតិក្នុងការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ   ចំណែកអាមេរិកវិញ គឺឆ្លៀតឱកាសរក្សាអនុត្តរភាពយោធារបស់ខ្លួននៅប្រទេសជប៉ុន  ហើយធ្វើឱ្យជប៉ុនកាន់តែតាំងចិត្តក្នុងការដើរតួជាកូនអុកនៅក្នុងអ្វីដែលគេហៅថា"យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។

      ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ  គឺពាក់ព័ន្ធទៅនឹងផលប្រយោជន៍របស់មនុស្សជាតិទាំងមូល។ វាមិនមែនជាអ្វីដែលប្រទេសណាមួយបើក"ភ្លើងបៃតង" គឺអាចដំណើរការយ៉ាងរលូនបានឡើយ  ហើយក៏មិនមែនជាការដែលពួកគេអាចបង្វែរក្រសែភ្នែកពីអន្តរជាតិដោយវាយប្រហារប្រទេសចិននោះទេ។បន្ទាប់ពីប្រទេសជប៉ុនបានបង្ខំឱ្យបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ  ប្រទេសចិនបានចាត់វិធានការឆ្លើយតបវិញដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិរបស់ខ្លួន ព្រមនិងបទប្បញ្ញត្តិពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក   គឺសមហេតុផលនិងចាំបាច់  ហើយវាក៏ជាការរ៉ាង់រងទំនួលខុសត្រូវចំពោះការអភិរក្សបរិស្ថានអេកូឡេស៊ីសមុទ្រពិភពលោកទាំងមូលនិងសុខភាពមនុស្សជាតិផងដែរ។

      ប្រឈមមុខនឹងការពិត   ការសម្តែងផ្ទាល់ធ្វើជាបរិភោគគ្រឿងសមុទ្រហ្វូគូស៊ីម៉ារបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុនមិនត្រឹមតែមិនអាច"លាងជម្រះ"ផែនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ភាគីជប៉ុនប៉ុណ្ណោះទេ  ថែមទាំងក៏បង្ហាញពីស្លាកស្នាមដិតដាមរបស់អាមេរិកនិងជប៉ុនក្នុងការបំផ្លាញបរិស្ថានសមុទ្រនិងបង្ហាញពីចេតនាអាក្រក់របស់អាមេរិកនិងជប៉ុនក្នុងការឃុបឃិតគ្នាដើម្បីបង្ករឿងដល់អាស៊ីប៉ាស៊ីហ្វិកផងដែរ។នេះគួរឱ្យប្រទេសក្នុងតំបន់ត្រូវប្រុងប្រយ័ត្នខ្ពស់៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស