ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុកYunheទីក្រុងLishuiខេត្តZhejiangប្រទេសចិនបានបន្តជំរុញការងារកសាងភូមិស្រុកដ៏ស្រស់ស្អាត ដើម្បីខិតខំអភិវឌ្ឍឧស្សាហកម្មទេសចរណ៍តាមភូមិស្រុក។ក្នុងឆមាសទី១ឆ្នាំនេះ មុខរបរទេសចរណ៍កម្សាន្តស្នាក់នៅផ្ទះកសិករក្នុងស្រុកYunheទាំងមូលបានទទួលភ្ញៀវទេសចរណ៍៤៨.៦ម៉ឺននាក់ បានកើនឡើង៥១.៨៨ភាគីរយបើធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំទៅ សម្រេចបានចំណូលសរុប៣២១៦.៨ម៉ឺនយាន់ប្រាក់ចិន បានកើនឡើង៥១.៣៨ភាគរយបើធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំទៅ៕