ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញចូលរួមកិច្ចជំនួបលើកទី១៥នៃថ្នាក់ដឹកនាំប្រទេស BRICS និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៣ខែសីហាតាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រុមហ៊ុនវិទ្យុអាហ្វ្រិកខាងត្បូងបានប្រកាសជាផ្លូវការអំពីការរួមគ្នាថតភាពយន្តឯកសារក្រោមចំណងជើងថា 《កំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងចិននិងអាហ្វ្រិកខាងត្បូងក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ》 ដើម្បីកត់ត្រាពីទំនាក់ទំនងដូចបងប្អូនរវាងចិននិងអាហ្វ្រិកខាងត្បូងនិងរំពឹងទុកពីអនាគតដ៏ល្អបវរដែលពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកខាងត្បូងប្រកបដោយកម្រិតខ្ពស់ ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោកស្រី Yolande van Biljon CFO នៃក្រុមហ៊ុនវិទ្យុអាហ្វ្រិកខាងត្បូងនិងជាតំណាងរបស់លោកស្រី Nada Wotshela CEO នៃក្រុមហ៊ុនវិទ្យុអាហ្វ្រិកខាងត្បូងបានរួមគ្នាដាក់ឱ្យដំណើរការការថតភាពយន្តនិងធ្វើជាសក្សីក្នុងពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង ។