ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផែនទីសិប្បកម្ម “ខ្សែក្រវាត់និងផ្លូវ” ៖ តើសិប្បកម្មអរូបិយដែលមានបរិមាណលក់ប្រចាំឆ្នាំដល់ទៅ៧០លានឡៅសឹងធ្វើបានយ៉ាងដូចម្ដេច? ស្វាគមន៍មកលេងស្រុកឡូទីងខេត្តក្វាងតុងប្រទេសចិន!
2023-08-22 16:34:03cri
Share with:

       បៃតងជាខ្លឹមសារសំខាន់មួយនៃការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”  ។ ជាងស្រុកឡូទីង ខេត្តក្វាំងតុង ភាគខាងត្បូងប្រទេសចិន  បានកែច្នៃវប្បធម៌ឬស្សីប្រពៃណីរបស់ប្រជាជាតិចិនដែលមានប្រវត្តិសាស្ត្រលើសពីរាប់ពាន់ឆ្នាំឱ្យក្លាយជាអាជីវកម្មដែលធ្វើឱ្យជីវភាពធូរធារតាមភូមិឃុំ ពោលគឺ ផលិតឡៅសឹងឬស្សី។ ចំនួនផលិតឡៅសឹងឬស្សីក្នុងមួយឆ្នាំបានជាង៧០លានឯណោះ។ សព្វថ្ងៃនេះ ផ្លូវលំហែ សារមន្ទីរដែលពាក់ព័ន្ធជាមួយនឹងឡៅសឹង បានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពរបស់មហាជន និងសិស្សានុសិស្ស។  

        កាលពីឆ្នាំ២០១៧ សិប្បកម្មផលិតឡៅសឹងឬស្សីនៅទីនេះបានត្រូវដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌអរូបិយថ្នាក់ក្រុង ដាក់ឈ្មោះដោយប្រើឈ្មោះឃុំតែម្តងគឺឡៅសឹងសឺលូន។  ផ្ទៃដីព្រៃឬស្សីក្នុងឃុំប្រហែល៤ពាន់ហិកតា អ្នកភូមិជាច្រើនបម្រើការងារក្នុងផលិតកម្មឡៅសឹងឬស្សី។ ជាពិសេសរយៈពេល១០ឆ្នាំកន្លងទៅនេះ យុទ្ធសាស្ត្របៃតងបានជំរុញឱ្យវិស័យវប្បធម៌ទេសចរណ៍នៅទីនេះអភិវឌ្ឍយ៉ាងខ្លាំង ខណៈសេដ្ឋកិច្ចស្តារឡើងវិញយ៉ាងឆាប់រហ័ស។ ក្នុងសួនសិប្បកម្មធ្វើឡៅសឹងឬស្សី អ្នកបន្ដវេន្តសិប្បកម្មបានបង្ហាញពន្យល់ពីដំណាក់កាលតម្បាញឬស្សី៕





អ្នកបកប្រែ:邓倩
ប្លុកពិសេស