ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោកស៊ីជីនភីងចូលចិត្តប្រើ»រដូវកាលទី២ចាក់ផ្សាយនៅទ្វីបអាហ្រ្វិក
2023-08-21 11:18:20cri
Share with:

      ខណៈពេលលោកស៊ីជីនភីងប្រធានរដ្ឋចិនអញ្ជើញទៅចូលរួមកិច្ចជំនួបលើកទី១៥នៃថ្នាក់ដឹកនាំប្រទេសBRICSព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាហ្រ្វិកខាងត្បូង ពិធីចាក់ផ្សាយភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក ស៊ី ជីនភីងចូលចិត្តប្រើ»រដូវកាលទី២ដែលបញ្ចូលសំឡេងជាភាសាអង់គ្លេស ភាសាបារាំង ភាសាអារ៉ាប់ ភាសាហូសានិងភាសាស្វាហ៊ីលីដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុងចូហានណេសបឺកកាលពីថ្ងៃទី២០ខែសីហា។ កម្មវិធីភាពយន្តនេះនឹងត្រូវចាក់ផ្សាយនៅប្រព័ន្ធសារព័ត៌មានសំខាន់ៗចំនួន៦២នៃប្រទេសអាហ្រ្វិកចំនួន៣៨។

      ថ្លែងក្នុងសុន្ទរកថា លោកShenHaixiongអនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ឆ្នាំនេះជាខួបទី១០នៃការដែលលោកស៊ីជីនភីងបានលើកឡើងនូវទស្សនៈអំពីគោលនយោបាយចំពោះអាហ្រ្វិកស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ ស្មោះត្រង់និងទស្សនៈសច្ចៈនិងផលប្រយោជន៍ដ៏ត្រឹមត្រូវ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបាននាំមកនូវភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក ស៊ី ជីនភីងចូលចិត្តប្រើ»រដូវកាលទី២ដែលជាកម្មវិធីឆ្នើមជូនដល់ទស្សនិកជនអាហ្រ្វិក ជឿជាក់ថា កម្មវិធីនេះនឹងផ្តល់ជាបង្អួចមួយដល់មិត្តអាហ្រ្វិកក្នុងការស្វែងយល់ពីគំនិតអភិបាលកិច្ចជាតិរបស់លោកប្រធានរដ្ឋចិនស៊ីជីនភីង ដើម្បីយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅនូវវប្បធម៌ចិន ពុទ្ធិចិននិងស្មារតីចិន ទទួលអារម្មណ៍យ៉ាងស៊ីជម្រៅពីភាពទាក់ទាញដ៏ពិសេសនៃកិច្ចកសាងអរិយធម៌ទំនើបនៃប្រជាជាតិចិន ក៏ដូចជាទទួលអារម្មណ៍ពីភាពអាចជឿទុកចិត្តបាន ភាពគួរឱ្យស្រឡាញ់និងភាពគួរឱ្យស្ងប់ស្ងែងរបស់ចិនក្នុងយុគសម័យថ្មី៕



អ្នកបកប្រែ:郑磊
ប្លុកពិសេស