ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់នានានៃប្រទេសចិនបានចាត់វិធានការជាច្រើនដើម្បីជំរុញការប្រើប្រាស់ ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមនៅខែកក្កដាបានកើនឡើង ៧.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២
2023-08-20 15:41:20cri
Share with:


 


ក្រសួងពាណិជ្ជកម្មចិនបានផ្សាយដំណឹងកាលពីថ្ងៃទី ១៨ ខែសីហាថា ក្នុងខែកក្កដា តំបន់នានានៃប្រទេសចិនបានរៀបចំសកម្មភាពជាច្រើនដើម្បីជំរុញការប្រើប្រាស់ទាំងជាតិនិងអន្តរជាតិក្នុងរដូវក្តៅជាដើម ។ ក្រោមការជំរុញដោយវិធានការទាំងនេះ ក្នុងខែកក្កដា ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើង ២.% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។

 

សូមបញ្ជាក់ថា ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមចិននៅក្នុងខែកក្កដាមានចំនួន ៣.៧ ទ្រីលានយាន់ប្រាក់ចិន បើគិតចាប់ពីខែមករាដល់ខែកក្កដា មានចំនួនសរុប ២៦.៤ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង៧.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ដែលបន្តរក្សានិន្នាការងើបឡើងវិញនិងអភិវឌ្ឍ។

 

ដោយឡែក ការប្រើប្រាស់សេវាកម្មបានបន្តកើនឡើង ។ តម្រូវការប្រើប្រាស់សេវាកម្មបានកើនឡើងដោយល្បឿនលឿន ដូចជាវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន ទេសចរណ៍វប្បធម៌ កីឡានិងការធ្វើកម្សាន្ត ការចេញដំណើរនិងចរាចរណ៍ជាដើម ។ ក្នុងខែកក្កដា ប្រាក់ចំណូលផ្នែកភោជនីយដ្ឋានទូទាំងប្រទេសចិនមានចំនួន ៤២៧.៧ ពាន់លានយាន់ប្រាក់ចិន ដែលបានកើនឡើង ១៥.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។

អ្នកបកប្រែ:马小青
ប្លុកពិសេស