សិប្បកម្មអរូបិយរបស់ប្រទេសចិនបានចែកជាច្រើនថ្នាក់ ដូចជាថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក ដើម្បីប្រមូលផ្តុំកាន់តែល្អនូវរាល់បទពិសោធន៍ និងប្រាជ្ញាធ្វើពលកម្ម ធ្វើការផលិតឬផ្តល់ភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃរបស់មហាជន។
អតិថិជនអន្តរជាតិបានសម្គាល់ឃើញថា ឡៅសឹងឬស្សីតូចៗជារបស់ផលិតផលតំណាងពិសេសដែលរួមបញ្ចូលនូវធាតុវប្បធម៌ចិន។ វាជាសម្ភារៈផ្ទះបាយដែលឧស្សាហ៍ឃើញក្នុងផ្ទះបាយនៅអាស៊ីអាគ្នេយ៍ នៅអឺរ៉ុបនិងអាមេរិកវាជាកាដូបុណ្យណូអែល ឬត្រូវប្រើជាចានដាក់ស្ករគ្រាប់ដំណាប់ផ្លែឈើក្នុងពិធីអាពាហ៍ពិពាហ៍ សម័យឌីជីថលបានធ្វើឱ្យសិប្បកម្មប្រពៃណីនេះក្លាយជាគ្រឿងតុបតែងលំអផងដែរ។
គួរបញ្ជាក់ថា ឡៅសឹងឬស្សីរបស់ប្រទេសចិនភាគច្រើនផលិតចេញពីឃុំសឺលូន ក្រុងឡូទីង ខេត្តក្វាំងតុងប្រទេសចិន គឺសិប្បកម្មអរូបិយថ្នាក់ក្រុង។
តាមការកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រស្រុកឡូទីងនិងឯកសារប៉ុន្មានឆ្នាំនេះបានឱ្យដឹងថា ជាង២០០ឆ្នាំមុន ។
ដល់ឆ្នាំ២០២២ បានផលិតជាង៧០ លាន។
ឡៅសឹងឬស្សីបែបប្រពៃណីប្រចាំឃុំសឺលូ មានបណ្តោយ 16 មីលីម៉ែត្រនិងបណ្តោយ 18 មីលីម៉ែត្រ។ របស់ឆាប់លក់គឺឡៅសឹង16 មីលីម៉ែត្រ ដែលមួយឡៅសឹងអាចដាក់បាននំស៊ីវឡុងប៉ាវចំនួន៤ ឬហ៉ាកាវ៤ ឬនំស៊ីវម៉ៃចំនួន៤។
លោកស្រី Shen Meijuan ជាអ្នកបន្តវេនសិប្បកម្មនេះបានប្រាប់ថា នៅប្រទេសចិនក្នុងចំណោមឡៅសឹងឬស្សីចំនួន១០ មាន៨ ឡៅសឹងផលិតចេញពីឃុំយើង។ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ការបន្តវេននិងស្នងសិប្បកម្មអរូបិយ ត្រូវមានការចូលរួមកាន់តែច្រើនពីយុវវ័យ ខិតខំរួមគ្នាដើម្បីបន្តវេនសិប្បកម្មប្រពៃណីជនជាតិឱ្យកាន់តែមានភាពរុងរឿង!”
ផលិតផលពិសេសនេះបានប្រើប្រាស់យ៉ាងពេញលេញនូវធនធានព្រៃឬស្សីក្នុងឃុំ ប៉ុន្មានឆ្នាំកន្លងមក សិប្បកម្មនេះបានជួយក្រុមគ្រួសារក្រីក្របង្កើនប្រាក់ចំណូលមួយឆ្នាំកើនឡើងដល់ទៅ២ម៉ឺនយាន់ប្រាក់ចិន។ ទីមូលដ្ឋានឈ្វេងយល់ពីវប្បធម៌ឬស្សីក្នុងស្រុកតែងតែទទួល “សិស្ស” មានវ័យខុសៗគ្នា ដើម្បីសិក្សាឈ្វេងយល់ពីសិប្បកម្មអរូបិយមួយនេះ។អ្នកបន្តវេន្តរូបនេះបានប្រាប់ថា ពួកគេនឹងបន្តខិតខំផ្សព្វផ្សាយវប្បធម៌ឬស្សី ដើម្បីឱ្យមនុស្សកាន់តែច្រើនស្គាល់ច្បាស់ពីវប្បធម៌ចិនកាន់តែស៊ីជម្រៅ។
កែច្នៃព្រៃឬស្សីរបស់ស្រុកកំណើតឱ្យក្លាយជាសិប្បកម្មនិងផលិតកម្ម ធ្វើឱ្យជីវភាពកាន់តែធូរធារ ទិដ្ឋភាពស្រុកកំណើតស្រស់ត្រកាល មានភាពសុខដុមរមនា ទាំងនេះជាផ្នែកមួយនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងយុគសម័យថ្មីរបស់ចិន៕