ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បើសិនជាអ្នកនយោបាយជប៉ុនមួយចំនួនតូចទទូចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន នោះប្រៀបដូចជាសត្វមមាចប្រលែងភ្លើងដែលគង់តែដុតសម្លាប់ខ្លួនឯង
2023-08-12 13:44:05cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ លោក ASO  Taro អនុប្រធានបក្សសេរីប្រជាធិបតេយ្យ និងជាអតីតនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើដំណើរទៅកាន់តំបន់ចិនតៃវ៉ាន់ ក្នុងន័យញុះញង់ឱ្យតៃវ៉ាន់ “ត្រៀមចិត្តដើម្បីធ្វើសង្គ្រាមជាមួយមហាដីគោកចិន” ប្រការនេះរងការរិះគន់យ៉ាងខ្លាំងក្លាពីមជ្ឈដ្ឋាននានា ។ មតិមហាជននៅតោះតៃវ៉ាន់បានថ្កោលទោសថា លោក ASO  Taro មិនត្រឹមតែមិនបានសូមអភ័យទោសពីការកាន់កាប់អាណានិគមនៅកាលពីមុនចំពោះតៃវ៉ាន់ទេ ថែមទាំងញុះញង់ឱ្យតៃវ៉ាន់អភិវឌ្ឍកម្លាំងយោធានិងត្រៀមរៀបចំធ្វើសង្គ្រាម ទង្វើនេះគឺរុញច្រានតៃវ៉ាន់ឱ្យធ្លាក់ចូលទៅក្នុង “ភ្លើងសង្គ្រាម” ។

      ក្នុងមជ្ឈដ្ឋាននយោបាយ ក្នុងនាមជាតំណាងស្និទិ្ធជាមួយតៃវ៉ាន់ លោក ASO  Taro ធ្លាប់ប្រើពាក្យសំដីមិនសមរម្យជាច្រើនលើក ។ កាលពីឆ្នាំ២០២១ លោកធ្លាប់ឃោសនាបំប៉ោងថា “អាមេរិកនិងជប៉ុនត្រូវរួមគ្នាការពារតៃវ៉ាន់” ។ នៅខែមិថុនា ឆ្នាំនេះ លោកក៏បានអះអាងថា “តៃវ៉ាន់ជាខ្សែជីវិតរបស់ជប៉ុន” ។ ក្នុងដំណើរទស្សនកិច្ចនៅតៃវ៉ាន់លើកនេះ លោកបានញុះញង់ដោយបើកចំហរ ឱ្យតៃវ៉ាន់ប្រើប្រាស់អាវុធ ប្រការទាំងនេះបានលាតត្រដាងនូវទិសដៅសម្ដៅទៅរកគ្រោះថ្នាក់របស់ចក្រពត្តិនិយមជប៉ុនដែលពិបាករលាយសាបសូន្យ ។ ដូច្នេះ ប្រជាជននៅកោះតៃវ៉ាន់បាននិយាយថា ស្ដាប់នូវ “ទ្រឹស្ដីប្រើប្រាស់អាវុធ”របស់លោក ASO  Taro គួរឱ្យភ័យខ្លាចណាស់ ដោយសារពាក្យសំដីទាំងនេះធ្វើឱ្យគេនឹកឃើញឡើងវិញពីប្រវតិ្តសាស្ត្រអាណានិគមរបស់ជប៉ុននៅកោះតៃវ៉ាន់ដ៏ឈឺចាប់អស់រយៈពេលពាក់កណ្តាលសតវត្សរ៍ ។

តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩មកម្លេះ ជប៉ុនក៏បានឈ្លានពានតៃវ៉ាន់ ដោយបានចាត់ទុកការនេះជាគោលដៅជាអាទិភាព ដើម្បីកាន់កាប់អាស៊ីខាងកើត និងធ្វើអនុត្តរភាពនៅសកលលោក ព្រមទាំងបានអនុវត្តការវាតទីដោយយោធាមួយចំនួន ។ កាលពីឆ្នាំ១៨៩៥ រាជរដ្ឋាភិបាលនៃរជ្ជកាលឆេងទទួលបរាជ័យក្នុងសង្គ្រាមចិន-ជប៉ុន ហើយបានចុះហត្ថលេខាដោយបង្ខំលើ «សន្ធិសញ្ញា Shimonoseki » ។ ចាប់ពីពេលនោះមក ជប៉ុនបានទន្ទ្រានកាន់កាប់អាណានិគមនៅកោះតៃវ៉ាន់និងប្រជុំកោះ Penghu អស់រយៈពេល៥០ឆ្នាំ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើនរាប់មិនអស់ ។

 ដើម្បីពង្រឹងការគ្រប់គ្រងអាណានិគម អ្នកឈ្លានពានជប៉ុនបានប្រើប្រាស់វិធី ដូចជាចាត់តាំងអគ្គទេសាភិបាល កងទ័ព កងរាជអាវុធហត្ថនិងប៉ូលីសជាដើម បង្រ្កាបយ៉ាងសាហាវទៅលើការតស៊ូប្រឆាំងជប៉ុនរបស់ប្រជាជនកោះតៃវ៉ាន់ ។ តាមស្ថិតិមិនពេញលេញ ក្នុងអំឡុងពេលជប៉ុនធ្វើអាណានិគម បានសម្លាប់រង្គាលប្រជាជនកោះតៃវ៉ាន់ប្រហែល៦សែននាក់ គិតជាមធ្យម ក្នុងចំណោមប្រជាជនកោះតៃវ៉ាន់ចំនួន៦នាក់ ក៏មានម្នាក់ស្លាប់បាត់បង់ជីវិត ។

ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រី លោក ASO  Taro មិនអាចមិនដឹងពីពាក្យសន្យារបស់រដ្ឋាភិបាលជប៉ុនចំពោះប្រទេសចិនឡើយ ។ ប៉ុន្តែលោកបានប្រព្រឹត្តផ្ទុយពីនិន្នាការ ហើយឆ្ការដៃឆ្ការជើងចំពោះកិច្ចការតៃវ៉ាន់ ដោយប្រកាន់អាកប្បកិរិយាក្រអឺតក្រទមរបស់អ្នកអាណានិគម ព្រមទាំងបានបញ្ចេញមតិដ៏មានគ្រោះថ្នាក់ ដែលបានល្មើសនឹងគោលការណ៍ចិនតែមួយ និងស្មារតីនៃឯកសារនយោបាយទាំង៤ច្បាប់រវាងចិននិងជប៉ុន ហើយបានបង្កឧបសគ្គកាន់តែច្រើនដល់ទំនាក់ទំនងរវាងចិននិងជប៉ុនផងដែរ ។

    ក្នុងនាមជាអនុប្រធានបក្សសេរីប្រជាធិបតេយ្យដែលជាបក្សកាន់អំណាចរបស់ជប៉ុន ដំណើរទស្សនកិច្ចរបស់លោក ASO  Taro លើកនេះបានបង្ហាញដោយប្រយោលពីទិសដៅមួយចំនួនរបស់រដ្ឋាភិបាលជប៉ុន ហើយក៏បានតំណាងឱ្យអាកប្បកិរិយារបស់កម្លាំងពួកស្តាំរបស់ជប៉ុន ដែលចង់បដិសោធប្រវត្តិសាស្ត្រនិងបដិសេធកែកំហុសរបស់ខ្លួន។ ប៉ុន្តែ ពួកគេបានប៉ាន់ប្រមាណខុសពីស្ថានភាពអន្តរជាតិនិងការប្រៀបធៀបខាងកម្លាំង ។ បើសិនជាខួរក្បាលរបស់អ្នកនយោបាយជប៉ុនមួយចំនួនតូចនៅតែស្ថិតនៅក្នុងកាលពីជាង១រយឆ្នាំមុន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយសម្ដែងឬកពារជាអ្នកអាណានិគម នោះវាប្រៀបដូចជាសត្វមមាចប្រលែងភ្លើង  មិនយូរមិនឆាប់គង់តែដុតសម្លាប់ខ្លួនឯង។ ប្រទេសចិននឹងសម្រេចបាននូវការបង្រួបបង្រួមប្រទេសជាតិ នេះជានិន្នាការប្រវតិ្តសាស្ត្រដែលមិនអាចរារាំងបាន ៕

 


អ្នកបកប្រែ:郭翔青
ប្លុកពិសេស