ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខេត្តHebei ប្រទេសចិនគ្រោងប្រើរយៈពេល២ឆ្នាំដើម្បីកសាងឡើងវិញក្រោយគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះទីហ្វុង
2023-08-11 15:21:03cri
Share with:

      ដោយសាររងឥទ្ធិពលពីព្យុះទីហ្វុង Doksuri ខេត្ត Hebei ប្រទេសចិនបានរងគ្រោះដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ នៅថ្ងៃទី១១ខែសីហា ការិយាល័យព័ត៌មានរដ្ឋបាលខេត្ត Hebei បានធ្វើសន្និសីទកាសែតដោយបានណែនាំថា  ការធ្លាក់ភ្លៀងខ្លាំងលើកនេះ គ្រោះទឹកជំនន់បានប៉ះពាល់ស្រុក-ក្រុង-ខ័ណ្ឌចំនួន១១០ក្នុងខេត្ត Hebei  រដ្ឋបាលបានកំណត់ផែនការហើយដើម្បីប្រើរយៈពេល២ឆ្នាំកសាងខេត្តឡើងវិញ។

តាមការណែនាំ តាំងពីកើតមានគ្រោះទឹកជំនន់លើកនេះ ទូទាំងខេត្ត Hebei សរុបបានជម្លៀសមហាជនចេញចំនួន175.75 ម៉ឺននាក់។ គិតត្រឹមថ្ងៃទី១០ខែសីហា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅខេត្ត Hebei មានចំនួន២៩នាក់  ក្រុមសង្គ្រោះបន្ទាន់នៅតែខិតខំរុករកអ្នកដែលបានបាត់ខ្លួន។  អ្នកចូលរួមសន្និសីទសារព័ត៌មានបានក្រោកឈរឡើងដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស