ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកត្រូវបានលាតត្រដាងគម្រោងផែនការដែលចង់ផ្តួលរលំរដ្ឋាភិបាលដទៃ
2023-08-11 15:21:45cri
Share with:

បណ្តាញ« The Intercept »អាមេរិកបានផ្សាយអត្ថបទនាពេលចុងក្រោយនេះដោយលាតត្រដាងអំពីរដ្ឋាភិបាលអាមេរិកដែលបានលូតដៃផ្ទាល់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសប៉ាគីស្ថាន ហើយគ្រោងដកហូតមុខតំណែងនៃនាយករដ្ឋមន្ត្រីដោយសារមិនពេញចិត្តចំពោះរដ្ឋាភិបាលប៉ាគីស្ថានដែលដឹកនាំដោយលោក Imran Khan អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានបក្សសកម្មភាពយុត្តិធម៌ប៉ាគីស្ថានដែលបានចាត់វិធានការអព្យាក្រឹតការទូតចំពោះការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន។


បណ្តាញ« The Intercept »នេះទទួលបានឯកសារសម្ងាត់ពីរដ្ឋាភិបាលប៉ាគីស្ថានមួយច្បាប់ដែលផ្តល់ដោយរដ្ឋមន្ត្រីភាគីយោធាប៉ាគីស្ថាន។ឯកសារនេះជាសារទូរលេខសម្ងាត់ការទូតដែលផ្ញើមកវិញដោយលោកAsad Majeed Khanឯកអគ្គរដ្ឋទូតប្រទេសប៉ាគីស្ថានប្រចាំអាមេរិកកាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២២។ក្នុងសារនេះបានកត់ត្រាខ្លឹមសារសន្ទនារបស់លោកជាមួយលោកDonald Luឧបការីនៃរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីខាងត្បូងនិងអាស៊ីកណ្តាលនាពេលនោះនៅក្នុងពិធីជប់លៀងថ្ងៃត្រង់មួយ។


ក្នុងសារទូរលេខនេះលោកAsad Majeed Khanបានសរសេរថា ក្នុងនាមជាតំណាងរដ្ឋាភិបាលអាមេរិក លោកDonald Luបានវាយទម្លុះការសម្តែងការគួរសមការទូតពោលគឺមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃព្រមទាំងបានសម្តែងការមិនពេញចិត្តចំពោះគោលនយោបាយរបស់ប៉ាគីស្ថានដោយផ្ទាល់តែម្តងហើយ ថែមទាំងបានថ្លែងថាមានតែទម្លាក់លោកនាយករដ្ឋមន្ត្រីImran Khanឱ្យចុះចេញពីមុខតំណែងនោះទេ ទើបប៉ាគីស្ថានអាចទទួលបានការអធ្យាស្រ័យពីអាមេរិកបាន៕



អ្នកបកប្រែ:张艳萍
ប្លុកពិសេស