នៅវេលាម៉ោង៩និង៤០នាទីថ្ងៃទី៥ខែសីហាឆ្នាំ២០២៣ នាវាចម្បាំង5201នៃឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកជាលក្ខណៈព្រមានចំពោះទូករបស់ហ្វីលីពីនដោយរក្សាភាពអត់ធ្មត់ក្នុងដំណើរទាំងមូល។
លោក Gan Yu អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនបានថ្លែងថា ថ្ងៃទី៥ខែសីហាទូកដឹកសម្ភារៈ២គ្រឿងនិងនាវាឆ្មាំសមុទ្រ២គ្រឿងរបស់ហ្វីលីពីនបានបើកចូលលំហទឹកក្បែរថ្មប៉ប្រះទឹកRen’aiនៃប្រជុំកោះNanshanប្រទេសចិនដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ឆ្មាំសមុទ្រចិនចាត់វិធានការទប់ស្តាត់ដ៏ចាំបាច់តាមផ្លូវច្បាប់ចំពោះការនេះ។យើងដាស់តឿនភាគីហ្វីលីពីនឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ក្នុងលំហសមុទ្រនេះភ្លាម ហើយក៏ដាស់តឿនឱ្យភាគីហ្វីលីពីនអូសនាវាចម្បាំងដែលទុកចោលខុសច្បាប់ក្នុងលំហទឹកថ្មប៉ប្រះទឹកRen’aiចេញភ្លាមដើម្បីឱ្យថ្មប៉ប្រះទឹកRen’aiត្រឡប់ទៅរកសភាពដើមឡើងវិញ៕