ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហគមន៍អន្តរជាតិគួរតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងនិងការប្រុងប្រយ័ត្នកម្រិតខ្ពស់ចំពោះទង្វើប្រកបដោយគ្រោះថ្នាក់គ្រប់បែបយ៉ាងរបស់ភាគីជប៉ុន
2023-08-02 11:11:30cri
Share with:

ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលជប៉ុនបានអនុម័តលើសៀវភៅសស្តីពីកិច្ចការពារជាតិឆ្នាំ២០២៣ ដោយអះអាងថា ជប៉ុន កំពុងប្រឈមមុខនឹងបរិយាកាសធានាសន្តិសុខដែលមានភាពតឹងរ៉ឹងនិងស្មុគ្រស្មាញបំផុតបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ហើយចាត់ទុកប្រទេសចិនជា ការសាកល្បងជាយុទ្ធសាស្ត្រដ៏ធំបំផុតដែលមិនធ្លាប់មានកាលពីមុន ។ ប្រព័ន្ធសារព័ត៌មានជប៉ុនមួយចំនួនយល់ឃើញថា ខាងវិស័យឃោសនាបំប៉ោងពី ការគំរាមកំហែងរបស់ចិន សៀវភៅសបានប្រើពាក្យកាន់តែខ្លាំងៗជាងឆ្នាំទៅ ។

អ្វីដែលហៅថា សៀវភៅសស្តីពីកិច្ចការពារ គឺជាឯកសាររដ្ឋាភិបាលប្រចាំឆ្នាំដែលជប៉ុនអធិប្បាយអំពីបរិយាកាសសន្តិសុខនិងគោលនយោបាយការពារជាតិរបស់ប្រទេសខ្លួន ។ កាលពីឆ្នាំ១៩៧០ រដ្ឋាភិបាលជប៉ុនបានប្រកាសសៀវភៅសស្តីពីកិច្ចការពារជាតិដំបូងគេបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ហើយបានចេញផ្សាយមួយឆ្នាំម្តងចាប់ពីឆ្នាំ១៩៧៦ឡើងទៅ ។ សៀវភៅសឆ្នាំនេះជាសៀវភៅសច្បាប់ទីមួយបន្ទាប់ពីរដ្ឋាភិបាលជប៉ុនអនុម័តលើឯកសារស្តីពីការការពារសន្តិសុខចំនួន៣ដូចជាយុទ្ធសាស្ត្រធានាសន្តិសុខជាតិថ្មីជាដើមនិងផ្លាស់ប្តូរយ៉ាងខ្លាំងនូវគំនិតស្តីពីការការពារសន្តិសុខនិងគោលនយោបាយស្តីពីកិច្ចការពារជាតិក្រោយពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ។

សៀវភៅសស្តីពីកិច្ចការពារជាតិច្បាប់ថ្មីបានលើកឡើងថា រំពឹងថា នឹងផ្តល់ថវិកាប្រហែល៤៣ទ្រីលានយ៉េនជប៉ុន(ត្រូវជាប្រហែល២,២ទ្រីលានយាន់ប្រាក់ចិន)ក្នុងរយៈពេល៥ឆ្នាំខាងមុខគឺដល់ឆ្នាំ២០២៧ ដើម្បីអភិវឌ្ឍអ្វីដែលហៅថា សមត្ថភាពវាយបក លើកកម្ពស់សមត្ថភាពការពារដែនអាកាសចម្រុះនិងសមត្ថភាពក្នុងវិស័យថ្មីដូចជាអវកាស បណ្តាញអ៊ីនធើណេតនិងរលកអេឡិចត្រូម៉ាញ៉េទិចជាដើម ក៏ដូចជា លើកកម្ពស់ពីឬសគល់នូវកម្លាំងការពារជាតិ ព្រមទាំង ស្វែងរកការយោគយល់អំពីការនេះ ។

ក្រៅពីនេះ ក្នុងសៀវភៅសស្តីពីកិច្ចការពារជាតិច្បាប់ថ្មី ពាក្យពាក់ព័ន្ធនឹង សម្ព័ន្ធជប៉ុន-អាមេរិកជាដើមអាចរកឃើញនៅច្រើនកន្លែង ។ មួយរយៈពេលកន្លងទៅនេះ រដ្ឋាភិបាលអាមេរិកបានចាត់ទុកប្រទេសចិនជា ការសាកល្បងនៃភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុតដោយខុសឆ្គង ហើយទាមទារឱ្យជប៉ុនដែលជាសម្ព័ន្ធមិត្តរក្សាយុទ្ធសាស្ត្រឯកភាពគ្នាជាមួយខ្លួន ដើម្បីដើរតួនាទី បង្កើនកម្លាំងទ្វេដង ។ រដ្ឋាភិបាលលោក Fumio Kishida បានធ្វើតាមអាមេរិកភ្លាម ដែលចាត់ទុកការបង្កើនសម្ព័ន្ធភាពរវាងជប៉ុននិងអាមេរិកជាស្នូលក្នុងការធានាសន្តិសុខជាតិ ដើម្បីឆ្លើយតបយ៉ាងសកម្មនូវតម្រូវការខាងយុទ្ធសាស្ត្ររបស់អាមេរិក ។

បើនិយាយចំពោះគណៈរដ្ឋមន្ត្រីរបស់លោក Fumio Kishida ការឃោសនាបំប៉ោងការគំរាមកំហែងពីបរទេសតាមរយៈសៀវភៅសស្តីពីកិច្ចការពារជាតិ ក៏មានការគិតពិចារណាពីការបង្វែរការយកចិត្តទុកដាក់របស់ប្រជាជននិងលើកកម្ពស់អត្រាគាំទ្រផងដែរ ។ ដោយសាររងផលប៉ះពាល់មួយចំនួនដូចជាការឆ្លើយតបនឹងការឡើងថ្លៃនៃតម្លៃទំនិញមិនល្អជាដើម អត្រាគាំទ្រប្រជាមតិចំពោះរដ្ឋាភិបាលលោក Fumio Kishida នៅពេលថ្មីៗចុងក្រោយនេះបានធ្លាក់ចុះយ៉ាងខ្លាំង ។ ការស្ទង់ប្រជាមតិបានបង្ហាញថា អត្រាគាំទ្ររដ្ឋាភិបាលលោក Fumio Kishida បានធ្លាក់ចុះមកនៅត្រឹម២៨ភាគរយ គឺចូលក្នុង កម្រិតប្រកបដោយគ្រោះថ្នាក់ក្រោម៣០ភាគរយ ។ ព្រមពេលជាមួយគ្នានេះ ចំពោះផែនការស្តីពីការបង្កើនកម្លាំងការពារជាតិតាមរយៈវិធីតម្លើងពន្ធដែលរដ្ឋាភិបាលជប៉ុនបានបង្ខំឱ្យអនុវត្តនោះ ការស្ទង់ប្រជាមតិដែលទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុនបានប្រកាសកាលពីខែមិថុនាបានឱ្យដឹងថា ប្រជាជនជប៉ុនចំនួន៨០ភាគរយសុទ្ធតែសម្តែងនូវការជំទាស់ ។

ពី ឯកសារចំនួនបីស្តីពីការការពារសន្តិសុខដែលបោះបង់ចោលនូវគោលការណ៍ ផ្តោតលើតែការការពារ រហូតដល់សៀវភៅសច្បាប់ថ្មីឃោសនាបំប៉ោងពីការគំរាមកំហែងពីប្រទេសជិតខាង ប្រកាសបន្ថែមថវិកាការពារជាតិនិងអភិវឌ្ឍសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ សហគមន៍អន្តរជាតិគួរតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងនិងការប្រុងប្រយ័ត្នកម្រិតខ្ពស់ចំពោះទង្វើប្រកបដោយគ្រោះថ្នាក់គ្រប់បែបយ៉ាងរបស់ភាគីជប៉ុន ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស